ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រេច​កញ្ចឹងករ​៖ ធ្វើ​ម៉េច​ដឹង​ទើប​ដឹង​ទៅ​?
07, Jun 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការគ្រោះថ្នាក់​ចរាចរណ៍​ដោយ​ការ​ជិះ​ក្នុង​ឡាន ឬ​មាន​របួស​នៅលើ​រាងកាយ​ផ្នែក​ខាងលើ​អាច​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​គួរ​ឲ្យ​កត់សម្គាល់​មួយ ដែល​វា​សឹង​នឹង​បញ្ជាក់​អំពី​ការ​គ្រេច​សាច់ដុំ ឬ​សរសៃ​ចង​ឆ្អឹង​ណាមួយ​នៅ​តំបន់​កញ្ចឹងករ​បាន​។​



​ខាងក្រោម​នេះ​គឺជា​អា​ការៈកើតមាន​ជា​ញឹកញាប់​សម្រាប់​សម្គាល់​ដឹង​អំពី​ការ​គ្រេច​នៅ​កញ្ចឹងករ​៖

    ការឈឺចាប់​នៅ ឬ​ក្បែរ​កញ្ចឹងករ​ដែល ឬ​មាន​អារម្មណ៍​ថាករ​ឈឺ​កាន់តែខ្លាំង​នៅពេល​ធ្វើ​ចលនា​
    ការឈឺចាប់​ដែល​កាន់តែខ្លាំង​ពេញ​មួយថ្ងៃ​ក្រោយពី​មាន​របួស​រួច​
    ការឈឺចាប់ និង​ការ​រឹង​របស់​សាច់ដុំ​នៅ​តំបន់​ស្មា​ខាងលើ​
    ការឈឺ​ក្បាល​នៅ​ខាងក្រោយ ឬក៏​មិនអាច​ងាកក្បាល​ពេញលេញ​
    ឈឺបំពង់ករ ខ្សោយ​ដៃ ឬ​ប្រអប់ដៃ ឬ​អស់កម្លាំង​
    ពិបាក​គេង និង​ផ្ចង់អារម្មណ៍​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com