ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានរឿង​អ្វី​កើតឡើង ប្រសិនបើ​អ្នក ញ៉ាំ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លា​ព្រា រាល់​ព្រឹក​?
08, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​វិធី​ច្រើនណាស់ ដើម្បី​ជួយ​ឲ្យ​រាងកាយ​របស់​អ្នក​ស្រស់ស្រាយ នៅពេល​ភ្ញាក់​ពី​គេង​ភ្លាមៗ​។ អ្នកខ្លះ មាន​ទម្លាប់​ញ៉ាំ​ទឹក​មួយ​កែវ ឬ​ញ៉ាំ​ទឹកក្រូច​ឆ្មារ​ក្តៅៗ​មួយ​ពែង ដើម្បី​ដាស់​រាងកាយ​ឲ្យ​រស់​រវើក និង​បំពេញ​ជាតិ​ទឹក​បន្ថែម​។​



​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​ប្អូន អំពី​អត្ថប្រយោជន៍ នៃ​ការ​ញ៉ាំ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា នៅពេល​ភ្ញាក់​ពី​គេង​វិញ​ម្តង ៖

#១ ទឹកខ្មេះ​ផ្លែ​ប៉ោម មិនមាន​រសជាតិ​ឆ្ងាញ់ គួរ​ឲ្យ​ទទួលទាន​នោះទេ ប៉ុន្តែ វា​មាន​ប្រយោជន៍​ច្រើន ចំពោះ​សុខភាព​របស់​អ្នក ហើយ​ក្រោយពេល​អ្នក​ញ៉ាំ​មួយ​ចិ​ប រាងកាយ​របស់​អ្នកនឹង​ស្រស់ស្រាយ ហើយ​ស្វាហាប់​
#២ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ក្រហាយ ពីព្រោះ ទឹកខ្មេះ​ផ្លែ​ប៉ោម កំពុង​រត់​កាត់​រាងកាយ​របស់​អ្នក ប៉ុន្តែ កុំ​បារម្ភ វា​ដូចជា​អ្នក​ញ៉ាំ​ទឹកតែ​ខ្ញី​អ៊ីចឹង​ដែរ​
#៣ ញ៉ាំ​វា​នៅពេល​ព្រឹក អាច​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​របស់​អ្នក ឲ្យ​នៅ​ល្អ​បាន​
#៤ វា​អាច​កាត់បន្ថយ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​អ្នក​រីករាយ​ក្នុង​អារម្មណ៍​
#៥ វា​អាចជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា តាមរយៈ​ការបញ្ចេញ​ជាតិ​ចេញពី​ក្នុង​រាងកាយ​
#៦ វា​អាចជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ឲ្យ​ខ្លាំងក្លា​ជាង​មុន​
#៧ បើ​អ្នក​ឈឺ​ជើង អ្នក​អាច​លាយ​ជាមួយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា ហើយ​ញ៉ាំ​វា​នៅពេល​ព្រឹក ដើម្បី​កាត់បន្ថយ​ការ​រលាក និង​ការ​ហើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com