ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​កាត់​ថង់ទឹកប្រមាត់​ចោល អាច​ប្រឈមមុខ​នឹង​អ្វី​ខ្លះទៅ​?
07, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមាត់​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​ស្ថិតនៅ​ខាងក្រោម​ថ្លើម​។ វា​មាន​នាទី​រក្សាទុក​ទឹកប្រមាត់​ដែល​ត្រូវបាន​ផលិត​ចេញពី​ថ្លើម​។ ការ​កាត់​ថង់ទឹកប្រមាត់​ចោល​អាច​នឹង​ត្រូវធ្វើ​បើសិនជា​អ្នកជំងឺ​មានការ​ឈឺចាប់​ខ្លាំង​ដោយសារតែ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ស្ទះ​ក្នុង​លំហូរ​ទឹកប្រមាត់​ចូលក្នុង​ពោះវៀនតូច​។​



​ទោះបីជា​យ៉ាងណាក៏ដោយ ការ​កាត់​ថង់ទឹកប្រមាត់​នេះ​ច្រើនតែ​ត្រូវបាន​គេ​ធ្វើជា​ញឹកញាប់ ហើយក៏​មានការ​ប្រឈមមុខ​តិចតួច​ផងដែរ​។ ដោយសារតែ​សម័យកាល​កាន់តែ​ទំនើប ការវះកាត់​ថង់ទឹកប្រមាត់​អាចធ្វើ​ឡើង​ដោយ​ការប្រើ​បំពង់​ឆ្លុះ និង​មើលឃើញ​តាម​កញ្ចក់​ទូរទស្សន៍​ខាងក្រៅ និង​មាន​ស្នាម​តូច​ទៀតផង​។ ករណីខ្លះ​ទៀត​ក៏​អាច​ប្រើ​វិធី​វះ​បើក​ធំ​ពី​ស្បែក​ទៅ​ដែរ​។​

​ការវះកាត់​ថង់ទឹកប្រមាត់​ចោល​អាច​ប្រឈម​នឹង​ផលវិបាក​តិចតួច​ដែរ​ដូចជា​៖

    ហៀរ​ទឹកប្រមាត់​ចេញ​ក្រៅ​
    ហូរឈាម​
    មាន​កំណក​ឈាម​
    មាន​បញ្ហា​ច្រើន​លើ​បេះដូង​
    មានការ​បង្ក​រោគ​
    មាន​របួស​ទៅលើ​រចនាសម្ព័ន្ធ​សរីរាង្គ​នៅ​ជិត​ហ្នឹង​ដូចជា ផ្លូវទឹក​ប្រមាត់ ថ្លើម និង​ពោះវៀនតូច​
    រលាក​លំពែង​
    រលាក​សួត​
    ការ​ប្រឈម​នឹង​ផលវិបាក​នេះ​ក៏​អាស្រ័យ​ទៅតាម​សុខភាព​ទូទៅ និង​ហេតុផល​ដែល​ត្រូវការ​កាត់​ថង់ទឹកប្រមាត់​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com