អត្ថបទពាណិជ្ជកម្ម
​វគ្គ​បណ្តុះបណ្តាល​បច្ចេក​វិទ្យា Samsung Tech Institute បើកទទួល​សិស្ស​សម្រាប់​ជំនា​ន់ទី​៤
08, Jun 2017 , 9:09 am        
រូបភាព
​ភ្នំពេញ ថ្ងៃទី​០៧ មិថុនា ២០១៧៖ វគ្គ​បណ្តុះបណ្តាល​ប​ចេ្ច​ក​វិទ្យា Samsung Tech Institute ជំនា​ន់ទី​៤ បាន​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ នៅឯ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ​។ វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ឈានចូល​ជំនា​ន់ទី​៤ ហើយ​គឺ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​ដែលមាន​បំណង​ចង់​ក្លាយជា អ្នកបច្ចេកទេស​ក្នុងពេល​អនាគត​។

Samsung Tech Institute ត្រូវបាន​បង្កើត​ទ្បើង​ដើម្បី​ដោះស្រាយ​កង្វះខាត​នៃ​វិស្វករ​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ប្រទេស​កម្ពុជា​, ការយល់ដឹង​អំពី​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​ការជួសជុល ព្រមទាំង​ការថែទាំ​ផលិតផល​អេ​ទ្បិ​ក​ត្រូ​និ​ច​ដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ទូរ​សព្ទ​ដៃ​ផងដែរ​។ 



​នៅពេលដែល​វគ្គ​បណ្តុះបណ្តាល​នេះ​ចាប់កំណើត​ទ្បើង​ក្នុង​ឆ្នាំ​២០១៤ គឺជា​ពេល​ដំបូង​បំផុត​នៅ​ប្រទេស​កម្ពុជា ក្នុងការ​ស្វែងយល់​ពី​តួនាទី​របស់​ក្រុមហ៊ុន​សាម​សុង​ដែល​យកចិត្តទុកដាក់​លើ​កិច្ចការ​សង្គម និង​ផ្តល់​ក្តីសង្ឃឹម​ក្នុង​ការជួយ​ឲ្យ​សេដ្ឋកិច្ចជាតិ​រីកចម្រើន​។



​ទស្សនៈ​ចម្បង​នៃ​ក្រុមហ៊ុន​សាម​សុង​គឺ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ចូលរួម​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម បណ្តុំ​គំនិត​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន និង​ជួយ​ឲ្យ​ជីវិត​របស់​មនុស្ស​កាន់​តែ​ប្រសើរឡើង​។ គ្រប់កន្លែង​ដែល​ក្រុមហ៊ុន​សាម​សុង​បើក​ដំណើរការ គឺមាន​គោលបំណង​ឲ្យ​ក្លាយជា​ផ្នែក​មួយ​របស់​សង្គម ដោយ​បង្កើត​ឲ្យ​មាន​ភាព​រីកចម្រើន និង​ឱកាស​សម្រាប់​ប្រជាជន​ក្នុងការ​បង្កើត​សហគមន៍​។ ក្រុមហ៊ុន​សាម​សុង​ធ្វើដូច្នេះបាន​ប្រកបដោយ​ទំនួល​ខុសត្រូវ ដោយ​ផ្តោត​សំខាន់​លើ​វិសមភាព និង​និរន្តរភាព​ទៅ​អ្នកប្រើប្រាស់​ទូទាំង​សកលលោក​។ 



​ក្នុង​សុន្ទរកថា​បើកសម្ពោធ លោក Seungho Choi នាយក​គ្រប់គ្រង​នៃ​សាម​សុង​សាខា​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ធនធានមនុស្ស គឺជា​ធាតុ​ផ្សំ​ដ៏​ចំបង​ក្នុងការ​អភិវឌ្ឍ​សុខុមាលភាព​នៃ​សេដ្ឋកិច្ច​។ សាម​សុង​ទទួលស្គាល់​អំពី ភាព​សំខាន់​របស់​មនុស្ស​នៅក្នុង​វិស័យ​មុខ​ជំនួញ ហើយ​នេះ​គឺជា​អ្វីដែល​យើង​នៅទីនេះ​កំពុង​ជួយ​ក្នុងការ​អភិវឌ្ឍ​ធនធាន មនុស្ស​នៅ​កម្ពុជា​តាមរយៈ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​»​។ ការអភិវឌ្ឍន​ធនធានមនុស្ស គឺជា​សកម្មភាព​មួយ​ដ៏​សំខាន់​ចំពោះ​ក្រុមហ៊ុន​សាម​សុង ក៏ដូចជា​ការលូតលាស់​របស់​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​។



​និស្សិត​ចំនួន​៨០​នាក់ មកពី​ទូទាំងប្រទេស​កម្ពុជា​នឹងចូលរួម​សិក្សា​ក្នុង​ឆមាស​នេះ​ដែលមាន​រយៈពេល​៣​ខែ ហើយ​វគ្គ​បណ្តុះបណ្តាល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៨ មិថុនា នេះ​។ សិស្សានុសិស្ស​ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការប្រលង​បញ្ចប់​ការសិក្សា​ដើម្បី​ទទួល​វិញ្ញាបនបត្រ ហើយ​សិស្ស​ពូកែ​ចំនួន ៨ នាក់​នឹង​ទទួលបាន​ឱកាស​ការងារ ព្រមទាំង​ការបណ្តុះបណ្តាល​ការងារ ពី​បណ្តាញ​ដៃគូ​ក្រុមហ៊ុន​ធំៗ​ជាច្រើន​របស់​ក្រុមហ៊ុន​សាម​សុង​នៅក្នុង​ប្រទេស​កម្ពុជា​។​





​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំ​ជូន​នូវ​បទពិសោធន៍​ថ្មី​ដល់​ពិភពលោក និង​អនាគតកាល ដែល​ពោរពេញ​ទៅដោយ​គំនិត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​។ ក្រុមហ៊ុន​សាម​សុង​កំពុង​កៃ​ច្នៃ​អភិវឌ្ឍ​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ស្មា​ត​ហ្វូ​ន ឧបករណ៍​ពាក់​លើ​រាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បែប​ឌីជីថល ឧបករណ៍​ឨ​សថ​ថ្នាំពេទ្យ ប្រព័ន្ធ​បណ្តាញ​ផ្សេងៗ គ្រឿង​បរិក្ខារ​ចម្លង​អគ្គីសនី និង​គ្រឿង​អំពូល LED ផងដែរ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូលទៅ​កាន់ Samsung Newsroom នៅ​គេហទំព័រ http://news.samsung.com​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com