ពីនេះ ពីនោះ
តើ​អ្នកដឹង​ទេ​ថា ពាក្យ​«​ក្ដារខៀន​» គឺជា​ពាក្យ​ផ្សំ​រវាង​ពាក្យ​ខ្មែរ និង​ពាក្យ​សៀម​?
08, Jun 2017 , 6:51 am        
រូបភាព
ដោយ: ថ្មីៗ
ក្តារខៀន ដែល​ខ្មែរ​យើង​និយម​ហៅ ឬ​និយាយ​យ៉ាង​រត់មាត់ សំដៅលើ​បន្ទះក្តារ​សម្រាប់ សរសេរ​នេះ មិនមែនជា​ភាសា​ខ្មែរ​ទាំងស្រុង​ទេ​។ ពាក្យ​ក្តារខៀន  មកពី​ពាក្យ ខ្មែរ សៀម ពីរ​ម៉ាត់​ផ្សំគ្នា គឺ​ក្តារ និង​ខៀន​។ ក្តារ មានន័យថា បន្ទះ​ឈើ តូចធំ បួន​ជ្រុង​ឬ​ទ្រវែង​។ ចំណែកឯ​ពាក្យ​ថា ខៀន តាម​ភាសា​ថៃ​មានន័យថា សរសេរ ឬ​គូស ឬ​គូរ​។



​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន​ណាត នាមសព្ទ ក្តារខៀន  គឺ​កជើង ដ ដាក់ ស្រៈ​អា និង រ  ឯ​ខៀន សរសេរ ខ ដាក់​ស្រៈ​អៀ និង​ន អាន​ថា ខៀន  មានន័យថា ''​សរសេរ​, ឬ​គូរ​''​។ ដូច្នេះ ពាក្យ​ថា ក្តា​ខៀន មានន័យថា  ប្រដាប់​សម្រាប់​សរសេរ ធ្វើ​ដោយ​ឈើ​រាង​វែង​។​

​តើ​ក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជា គួរ​រក​ពាក្យ​អ្វី​មក​ជំនួស​ពាក្យ​ខៀន ជា​ភាសា​ថៃ ឬ​សៀម​នេះ បាន​ឬទេ​?


© រក្សាសិទ្ធិដោយ thmeythmey.com