រូបត្លុក
ប្រឡង​បាក់​ឌុប​អត់​ឲ្យ​ចម្លង​គ្នា​, ចុះ​ប្រឡង​តាម​ថ្នាក់​ធម្មតា អាច​លួច​ចម្លង​គ្នា​បាន​មែន​ឬទេ​?
10, Jun 2017 , 7:39 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ កំណែទម្រង់​សម្រាប់​ការប្រឡង​បាក់​ឌុប​ត្រូវបានគេទទួលស្គាល់​ថា​«​ជោគជ័យ​»​។ តែ​អ្វីដែល​មិនទាន់​ជោគជ័យ គឺ​ការប្រឡង​តាម​ខែ តាម​ត្រីមាស ឆមាស ឬ​ប្រឡង​ដាច់​ឆ្នាំ​។ កូនសិស្ស និស្សិត​នៅតាម​សាលា​នានា បាន​ឲ្យ​ដឹងថា ពួកគេ​នៅ​អាច​បើក​ឯកសារ​ចម្លង ឬ​អាច​ចម្លង​តាម​គ្នា​បាន​។ លោកគ្រូ​អ្នកគ្រូ​រឹតបន្តឹង​ដែរ តែ​មិនទាន់​ដល់​កម្រិត​ឡើយ​។ ដូច្នេះ ដើម្បី​ឲ្យ​កំណែទម្រង់​របស់​ក្រសួង​អប់រំ​ទទួលជោគជ័យ​១០០​ភាគរយ រាល់​ការប្រឡង​ទាំងអស់​មិនត្រូវ​អនុញ្ញាត​ឲ្យ​សិស្ស ឬ​និស្សិត​ណា​ម្នាក់​លួច​ចម្លង​ឡើយ​។ វប្បធម៌​បើកចាក់ ឬ​លួច​ចម្លង​គ្នា​គួរ​ត្រូវ​បញ្ចប់​នៅក្នុង​ប្រទេស​កម្ពុជា​៕


© រក្សាសិទ្ធិដោយ thmeythmey.com