អត្ថបទពាណិជ្ជកម្ម
AirAsia ជោគជ័យ​ធំ​ជាថ្មី​ម្ដងទៀត ក្នុង​កម្ម​វី​ធី WORLD TRAVEL AWARDS សម្រាប់​តំបន់​អាស៊ី និង​អូស្ត្រាលី​អាស៊ី​
10, Jun 2017 , 11:15 am        
រូបភាព
 
​ជាថ្មី​ម្ដងទៀត ក្រុមហ៊ុន​អាកាសចរណ៍ AirAsia  ត្រូវបាន​បោះឆ្នោត​ជាប់​ពានរង្វាន់​អាកាសចរណ៍​តម្លៃ​ទាប​នាំមុខគេ​ក្នុង​តំបន់​អាស៊ី​លើក​ទី​ប្រាំ​ជាប់ៗ នៅក្នុង​កម្មវិធី​ប្រារព្ធ​ពានរង្វាន់  World Travel Awards ប្រចាំឆ្នាំ​២០១៧ សម្រាប់​តំបន់​អាស៊ី​និង​អាស៊ី​អូស្ត្រាលី​។​
​ពានរង្វាន់​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ​ការបោះឆ្នោត​ចេញពី​ភ្នាក់ងារ​អាជីព​ដឹក​អ្នកដំណើរ​និង​ទេសចរណ៍​ទូទាំង​សកលលោក ដោយ​ទទួលស្គាល់​ចំពោះ​កិច្ចខិតខំ​បម្រើសេវា​កម្ម​ដ៏​ល្អ​វិសេស ហើយ​បាន​នាំមុខ​នូវ​អាកាសចរណ៍​ស៊ីវិល​ដូចជា Air India Express, Firefly, GoAir, JetKonnect, JetStar Airways, Lucky Air, Nok Air, Scoot, SpiceJet និង West Air ។​
  
 
​ក្នុងនាម​ជា​អាកាសចរណ៍​ដឹក​អ្នកដំណើរ​តម្លៃ​ទាប​ធំ​បំផុត​ប្រចាំ​អាស៊ី ក្រុមហ៊ុន AirAsia បានឈ្នះ​នូវ​ពានរង្វាន់​ក្រុម​អាកាសយានិក​អាកាសចរណ៍​តម្លៃ​ទាប​ជាង​នាំមុខគេ​ប្រចាំ​អាស៊ី​ដោយបាន​ប្រជែង​ឈ្នះ​ភាគី​មកពី ៩​ស្ថាប័ន​អាកាសចរណ៍​ផ្សេងៗ​ដូចជា Air India Express, Firefly, GoAir, JetKonnect, Jetstar Airways, Lucky Air, Nok Air, SpiceJet និង West Air ។​
​ពានរង្វាន់​ត្រូវបាន​បង្ហាញ​និង​ប្រគល់ជូន​នៅក្នុង​កម្មវិធី​រៀបចំ​ប្រគល់​ពានរង្វាន់​ដែល​បាន​ប្រព្រឹត្តទៅ​នៅឯ​សណ្ឋាគារ Kempinski ក្នុង​ក្រុង​សៀង​ហៃ ប្រទេស​ចិន នា​ថ្ងៃនេះ​។​
  
 
​សហ​ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន AirAsia Group លោក Tony Fernandes ថ្លែងថា «​ពានរង្វាន់​នេះ​ជា​ជ័យជំនះ​ពិសេស​សម្រាប់​យើងខ្ញុំ ចំពោះ​ការទទួលស្គាល់​នូវ​កិច្ចប្រឹងប្រែង​របស់​យើង​ដែលជា​និច្ច​ជា​កាល ធ្វើឱ្យ​ប្រសើរឡើង​។ ហើយ​យើងខ្ញុំ​ប្ដេជ្ញា​ដើម្បីឱ្យ​កាន់តែ​ប្រសើរឡើង​។ ឆ្នាំនេះ យើងខ្ញុំ​ផ្ដោតលើ​ការកែលម្អ​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្រកចូល ដើម្បី​បង្ក​ភាព​កាន់តែ​ងាយស្រួល​សម្រាប់​ដំណើរការ​ទាំងមូល​។ ROKKI ជា​ប្រព័ន្ធ​ប្រើប្រាស់​អ៊ីនធឺណិត WiFi ដែល​បាន​វិនិយោគ​ដ៏​ធំ​របស់​យើងខ្ញុំ​ដើម្បី​បម្រើ​នូវ​សេវាកម្ម​ហោះហើរ​ឱ្យ​កាន់តែ​ប្រសើរ ហើយ​អាហារ ហើយ​ផ្នែក​អាហារ បំពេញ​តាម​សេចក្ដីត្រូវការ​តាម​ជើងហោះហើរ​របស់​យើងខ្ញុំ​កាន់តែ​រីកចម្រើន​កាន់តែ​ជោគជ័យ​ផងដែរ​។ យើងខ្ញុំ​មានការ​រំភើបចិត្ត​ក្នុងការ​នាំមក​នូវ​ផលិតផល​ពី​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដែលមាន​តែមួយ​គ្មាន​ពីរ បង្ហាញ​ជូនទៅ​តំបន់​ផ្សេងៗ​ក្នុង​អាស៊ី​និង​ពិភពលោក​»។
  
 
​លោក​បន្ថែមថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​យានិក​ដ៏​អស្ចារ្យ​របស់​យើងខ្ញុំ​។ វា​ពិតជា​ពិសេស​ណាស់​ចំពោះ​ការ​ឈ្នះ​នូវ​រង្វាន់ Cabin Crew ហើយ​នេះ​បញ្ជាក់ថា វា​ចេញ​មកពី​កិច្ចខិតខំ​របស់​ពួកគេ​។ និយាយ​សាមញ្ញ ពួកគាត់​មាន​ភាពកក់ក្ដៅ ជា​ក្រុម​ពិសេស​និង​ល្អ​បំផុត និង​ប្រាកដនិយម​។ ប្រធាន​អភិបាល​ប្រចាំ​អាស៊ី​ខាងជើង​លោក  Kathleen Tan មានប្រសាសន៍ថា «​ជាថ្មី​ម្ដងទៀត យើង​ពិត​ជាមាន​កិត្តិយស​ក្នុងការ​ទទួលបាន​នូវ​ពានរង្វាន់​ចំនួន​ពីរ​នេះ​។ អស់​រយៈពេល ១៦​ឆ្នាំ​មកនេះ យើង​បាន​ស្ដាប់​នូវ​ភ្ញៀវ​របស់​យើង និង​កំណត់​ឡើងវិញ​នូវ​ទស្សនៈវិស័យ​របស់​យើងខ្ញុំ​ចំពោះ​ការធ្វើដំណើរ​តម្លៃ​ទាប​។ យើង​បាន​បន្ត​រហូត​នូវ​ការ​ធានាថា យើង​ផ្ដល់នូវ​សេវាកម្ម​តែមួយគត់​ដែល​រៀបរាប់​ល្អ​បំផុត​អំពី​បដិសណ្ឋារកិច្ច​នៃ​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ាន​។ សូម​អរគុណ​លោកអ្នក​ចំពោះ​ការបោះឆ្នោត​ជូន​យើងខ្ញុំ​ក្លាយជា​អ្នក​ជាប់​លេខ​មួយ​នូវ​ពានរង្វាន់​ជាប់ៗ​គ្នា​ចំនួន​៥​ឆ្នាំ និង​ឈ្នះ​ពានរង្វាន់​ក្រុម​យានិក ២​ឆ្នាំ​ជាប់ៗ​គ្នា​។ បើ​មិនមាន​ការជួយ​គាំទ្រ​យ៉ាង​យកចិត្តទុកដាក់​ពី​អតិថិជន​របស់​យើង វា​ក៏​មិនអាច​កើតមាន​នៅថ្ងៃនេះ​ដែរ​​»។
  
 
​កម្មវិធី​រៀបចំ​ពានរង្វាន់ World Travel Awards ជា​កម្មវិធី​ប្រគល់​ពានរង្វាន់​ល្បី​បំផុត ដ៏​ធំ​បំផុត និង​មាន​អ្នកចូលរួម​ច្រើន​បំផុត ក្នុង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​និង​សកល​។ 
​កម្មវិធី​ត្រូវបាន​ត្រូវបាន​បង្កើតឡើង និង​ទទួលស្គាល់​ចាប់តាំងពី​ឆ្នាំ​១៩៩៣ ពានរង្វាន់​និង​ការអបអរ​នូវ​សមិទ្ធផល​មាន​ច្រើន​វិស័យ​សំខាន់ៗ​រាប់បញ្ចូល​តាំងពី វិស័យ​ធ្វើដំណើរ ឧស្សាហកម្ម​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច ឥឡូវនេះ យីហោ World Travel Awards ត្រូវបាន​ទទួលស្គាល់​ជា​សកល​ក្នុងនាម​អ្នក​ជោគជ័យ​ក្នុង​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​។​
 
អត្ថបទ​ពាណិជ្ជកម្ម 




© រក្សាសិទ្ធិដោយ thmeythmey.com