អត្ថបទពាណិជ្ជកម្ម
បី​ចំណុច​ដែល​អ្នក​គួរតែ​ស្វែងយល់ មុននឹង​សម្រេចចិត្ត​ខ្ចីប្រាក់​ទិញ​ម៉ូតូ​
12, Jun 2017 , 8:59 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នៅពេល​បច្ចុប្បន្ន ការ​កម្ចី​ទិញ​ម៉ូតូ​កំពុងតែ​ពេញនិយម​របស់​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​អតិថិជន​មួយចំនួនធំ​មិនបាន​ពិចារណា​ឲ្យ​បាន​ដិតដល់ ទៅលើ​អត្ថប្រយោជន៍​ដែល​ផ្តល់​ដោយ គ្រឹះស្ថាន​ផ្តល់ប្រាក់​កម្ចី​នោះទេ​។​

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សូម​ណែនាំ​អតិថិជន​ទាំងអស់​មក​សិក្សា​ស្វែងយល់ បី​ចំណុច​សំខាន់ៗ​នៃ​ការ​កម្ចី​ទិញ​ម៉ូតូ​របស់ អេ អឹម ខេ ដែល​អ្នក​មិនគួរ​មើលរំលង នៅពេល​ដឹង​ហើយ អ្នកនឹង​ប្រើប្រាស់​សេវា​ប្រាក់កម្ចី​ទិញ​ម៉ូតូ អេ អឹម ខេ ជាក់​ជាមិនខាន​។ ចំណុច​ទាំងបី​នោះ​គឺ​៖

១. ការប្រាក់​គិត​ទៅលើ​ទឹកប្រាក់​ដែល​នៅ​ជំពាក់ និង​អត្រា​ការប្រាក់​ទាប​
២. លក្ខខណ្ឌ​នៃ​ការបង់​សង​មាន​ភាពងាយស្រួល អាច​បង់​នៅតាម​ភូមិ តាម​ការិយាល័យ និង​ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស​
៣. លុប​បំណុល​ចោល​នៅពេលដែល អតិថិជន​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អាយុជីវិត​

​លោក យី​វ ផាន់​ណា នាយក​ប្រតិបត្តិ​​ឥណទានស្ដីទី បាន​លើកឡើងថា កម្ចី​សម្រាប់​ទិញ​ម៉ូតូ​របស់ អេ អឹម ខេ បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​អតិថិជន​របស់​យើង​ដូចជា​៖ មិន​តម្រូវ​ឲ្យ​មាន​អ្នកធានា ឯកសារ​មិនមាន​ភាពស្មុគស្មាញ អត្រា​ការប្រាក់​ទាប សេវា​រហ័ស​ទាន់​ចិត្ត មាន​សេវា​ធានារ៉ាប់រង​សុខភាព និង​គ្រោះថ្នាក់​។ ជាពិសេស អេ អឹម ខេ បានផ្តល់​អត្ថប្រយោជន៍​លើសគេ​នោះ​គឺ ការប្រាក់​គិត​ទៅលើ​ទឹកប្រាក់​ដែល​នៅ​ជំពាក់ លក្ខខណ្ឌ​នៃ​ការបង់​សង​មាន​ភាពងាយស្រួល អាច​បង់​នៅតាម​ភូមិ​បាន និង​លុប​បំណុល​ចោល​នៅពេលដែល អតិថិជន​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ដល់​អាយុជីវិត​។​

​គួរ​រំលឹក​ផងដែរ​ថា កម្ចី​សម្រាប់​ទិញ​ម៉ូតូ អេ អឹម ខេ ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៥​។ មានការ​គាំទ្រ​ជាច្រើន​ពី​សំណាក់​អតិថិជន​របស់ អេ អឹម ខេ ដែល​ចំនួន​អ្នកប្រើប្រាស់​សេវា​កម្ចី​មួយ​នេះ មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ដើម្បី​ទទួលបាន​កម្ចី​នេះ អតិថិជន​គ្រាន់តែ​សាកសួរ​ព័ត៌មាន​នៅ​ការិយាល័យ អេ អឹម ខេ ទូទាំងប្រទេស នោះ​បុគ្គលិក​នឹង​ជម្រាបជូន​លោកអ្នក អំពី​ហាង​ម៉ូតូ​ដែល​បាន​សហការ​ជាមួយ អេ អឹម ខេ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ ទូរស័ព្ទ ១៨០០ ២០០ ២០០ (​ហៅចូល​ដោយ​ឥតគិតថ្លៃ​) និង ០២៣ ២២ ០២ ០២​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com