ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មនុស្ស​ប្រភេទ​ណា ដែល​ងាយ​នឹង​កើត​ដុំ​សាច់​ក្នុង​ខួរក្បាល​?
15, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​គឺជា​ជំងឺ​ដែល​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន ព្រោះថា អ្នកជំងឺ​ភាគច្រើន​នឹង​ស្លាប់​ចាប់ពី​មាន​ជំងឺ​នេះ​ពី ៩​ខែ ទៅមួយ​ឆ្នាំ​។ ជា​រៀងរាល់ឆ្នាំ មាន​អ្នកជំងឺ​ដែល​ត្រូវបាន​គេ​រកឃើញថា​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល​ប្រមាណ​ពី ៤០០០០ ទៅ ៥០០០០​នាក់ ហើយ​ក្នុងនោះ​មាន ២០​ភាគរយ​ជា​ក្មេងៗ​។ ដុំ​សាច់​ក្នុង​ខួរ​ក្បាលមាន​ច្រើនជាង ១២០​ប្រភេទ​ខុសៗ​គ្នា​ឯណោះ ហើយក៏​មាន​អា​ការៈខុសៗ​គ្នា​ដែរ​។ រោគសញ្ញា និង​ប្រភេទ​របស់​វា​អាស្រ័យទៅលើ​ទីតាំង​ដែល​វា​តាំងនៅ​ក្នុង​ខួរក្បាល​ដែរ​។​



​តើ​អាយុ​គឺជា​កត្តា​ប្រឈម​នឹង​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែរ​ទេ​?

​ដុំ​សាច់​ក្នុង​ខួរក្បាល​ភាគច្រើន​នឹង​កើតមាន​ច្រើន​ទៅតាម​អាយុ​។ ភាព​ញឹកញាប់​នៃ​មហារីក​ខួរក្បាល​នឹង​កើនឡើង​ទៅតាម​អាយុ ជាពិសេស​អ្នក​ដែលមាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។ កត្តា​អាយុ​នេះ​អាច​ប្រែប្រួល​ដែរ​ទៅតាម​ប្រភេទ​កោសិកា និង​ទីតាំង​របស់​ដុំ​សាច់​។ មាន​កត្តា​បរិ​ដ្ឋា​ន​ច្រើន​ទៀត​ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​បង្ក​មហារីក​លើ​ខួរក្បាល​។ លើសពីនេះទៅទៀត មនុស្ស​មួយចំនួន​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ក៏​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក​កូនកណ្តុរ​ក្នុង​ខួរក្បាល​ដែរ​។ ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​ដូចជា ហាត់ប្រាណ​ជា​ទៀងទាត់ ញ៉ាំ​អាហារ​ផ្តល់​ជីវិត និង​ញ៉ាំ​ទឹក​គ្រប់គ្រាន់ គួរតែ​អាចធ្វើ​ឲ្យ​រាងកាយ​កាន់តែ​រឹងមាំ និង​ស៊ាំ​ខ្លួន​នឹង​ការកើត​ដុំ​សាច់​នេះដែរ​។​

​តើ​អ្នក​កំពុងតែ​ប្រឈមមុខ​នឹង​ជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែរ​ទេ​?
​រឿងនេះ​មិនមែន​មានតែ​អាយុ​ទេ កត្តា​ផ្សេងៗ​ទៀត​ក៏​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែរ​ដូចជា​៖

    ប្រវត្តិ​គ្រួសារ​៖ ដុំ​សាច់​ក្នុង​ខួរក្បាល​អាចជា​ជំងឺ​ដំណរ​ពូជ​ទោះបីជា​វា​គឺជា​រឿង​កម្រ​បំផុត​ក៏ដោយ​
    ជាតិ​សាស​៖ ដុំ​សាច់​ក្នុង​ខួរក្បាល​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ស្បែ​កស​
    ប៉ះពាល់​នឹង​សារធាតុ​គីមី​ច្រើន​៖ ការប៉ះពាល់​នឹង​សារធាតុ​គីមី​ជាច្រើន​ដែលជា​សារធាតុបង្កមហារីក​ក្នុង​ធម្មជាតិ​ក៏​អាច​បង្កើន​ការ​ប្រឈម​នឹង​មហារីក​ខួរក្បាល​ដែរ​។ អ្នក​ដែល​ប៉ះពាល់​នឹង​កាំរស្មី​អ៊ីយ៉ុង​ច្រើន​ក៏​ប្រឈម​ខ្ពស់​នឹង​ដុំ​សាច់​ក្នុង​ខួរក្បាល​ដែរ​
    ប្រើប្រាស់​ទូរស័ព្ទដៃ​ញឹកញាប់​ពេក​៖ តាម​ការស្រាវជ្រាវ​ជាបឋម​បាន​ឲ្យ​ដឹងថា ការប៉ះពាល់​នឹង​ថាមពល​វិទ្យុសកម្ម​ដែល​ចេញពី​ទូរស័ព្ទដៃ​ក៏​អាចធ្វើ​ឲ្យ​កើតជា​ដុំ​សាច់​ក្នុង​ខួរក្បាល​បានដែរ​

​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនមាន​មូលហេតុ​ច្បាស់លាស់​ណាមួយ​ដែល​នាំ​ឲ្យ​កើត​ដុំ​សាច់​ក្នុង​ខួរក្បាល​ឡើយ​។ ចំពោះ​អាយុ​វិញ​ក៏មាន​អាច​និយាយថា​អាយុ​ប៉ុណ្ណា​ពិតជា​បណ្តាល​ឲ្យ​កើត​ដុំ​សាច់​ឡើយ​។ ដូច្នេះ​ដើម្បី​កាត់​ប​ន្ថ​ការកើត​ជំងឺ​នេះ គ្មានអ្វី​ក្រៅពី​រស់នៅ​ឲ្យ​មាន​សុខភាព​ល្អ និង​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com