ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្លែ​បឺ​រី​ពណ៌​ខៀវ អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ឡូយ​
16, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​សម្ពាធ​ឈាម​របស់​អ្នក​គឺ ១៤០/៩០ mmHg លើសពីនេះ មានន័យថា​អ្នក​កំពុង​តែមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ យ៉ាងណាមិញ សម្រាប់​អាកា​រៈ​ជំងឺ​នេះ​យើង​អាច​ដោះស្រាយបាន​តាមរយៈ​ការទទួល​ទាន​អាហារ​ដោយ​ប្រុងប្រយ័ត្ន ពេលនោះ សម្ពាធ​ឈាម​ក៏​នឹង​ថយ​ចុះមក​ធម្មតា​វិញ​បានដែរ​។ អាហារ​ដែល​ខ្ញុំ​ចង់​លើក​មក​និយាយ​នេះ​គឺ ផ្លែ​បឺ​រី​ពណ៌​ខៀវ​។​



​សារធាតុ Anthocyanins ក្នុង​ផ្លែ​បឺ​រី ជា​អ្នក​បំពាក់​ពណ៌​ខៀវ​ដល់​ផ្លែឈើ​មួយ​នេះ ហើយក៏​ជា​អង់​ទី​អុកស៊ីដ​ង់​ដែល​ទទួលខុសត្រូវ​លើ​សុខភាព​បេះដូង​ដែរ បញ្ចុះ​សម្ពាធ​ឈាម និង​បង្ការ​កុំ​ឲ្យ​សរសៃឈាម​ទៅជា​រឹង​ថែមទៀត​។​

​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ក៏​ជួយ​បញ្ចេញ​សារធាតុ Nitric Oxide កាន់តែច្រើន​ដើម្បី​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ ជាពិសេស​ស្ត្រី​ដែល​រ៉ាំ​ង​រដូវ​កំពុង​តែមាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​ត្រៀម​លើស​សម្ពាធ​ឈាម​។ យក​ល្អ​គួរតែ​ញ៉ាំ​ផ្លែ​បឺ​រី​នេះ​មួយ​កូនចាន​ចង្កឹះ​រាល់ថ្ងៃ​។ វា​ត្រូវបាន​គេ​រកឃើញ​ទៀតថា សម្ពាធ​ឈាម Systolic អាច​ថយចុះ​ជា​មធ្យម ៥.១​ភាគរយ និង​សម្ពាធ​ឈាម Diastolic ចុះ​បាន ៦,៣​ភាគរយ ហើយក៏​មិនសូវ​ធ្វើ​ឲ្យ​សរសៃឈាម​រឹង​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com