ពីនេះ ពីនោះ
តើ​មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) ត្រូវ​ប្រើ​ពេលណា​នៅក្នុង​ការសរសេរ​ភាសា​ខ្មែរ ?
16, Jun 2017 , 7:22 am        
រូបភាព
ដោយ: ថ្មីៗ

មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) គឺជា​ឈ្មោះ​វណ្ណ​យុ​ត្ដិ​ជាស​ញ្ញា​មួយ​ប្រភេទ ជា​ចំណុច​មាន​សណ្ឋាន​ដូច​ពងត្រី (...) ។ សញ្ញា​នេះ​មានន័យ​ប្រហែក​នឹង​ពាក្យ «​ជាដើម​» ដែរ​។​



​នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់ថា វណ្ណយុត្តិ​នេះ គឺ​សម្រាប់​ប្រើ​ក្នុងការ​រៀបរាប់​របស់​ផ្សេងៗ ឬ​ខ​សេចក្ដី​ដែល​នៅមាន​ទៀត​, ដែល​មិនទាន់​ចប់​មិនទាន់​អស់​, មានន័យ​ប្រហែល​នឹង​ពាក្យ «​ជាដើម​» ។ ឧទាហរណ៍​៖ សាលារៀន​ខ្ញុំ​មាន​តុ​, ទូ​, កៅអី​...; ត្រូវយក​ប្រដាប់ប្រដា​ឲ្យ​សព្វគ្រប់​ទៅ​ផង ដូចជា​ឆ្នាំង​, ចាន​, វែក​, ស្លាបព្រា​, សម​... ៕


© រក្សាសិទ្ធិដោយ thmeythmey.com