ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​មនុស្ស​បែបណាខ្លះ​ដែល​ងាយ​នឹងខ្វះ​វិ​តា​មីន D ទៅ​?
17, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ធ្មេញ និង​ឆ្អឹង​រឹងមាំ មិន​ងាយ​ឆ្លង​ជំងឺ និង​សុខ​ភាពល្អ​? វា​គឺជា​វីតាមីន D ដែល​គេ​ច្រើន​ហៅថា វីតាមីន ពន្លឺព្រះអាទិត្យ​។ វា​គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ខ្លាញ់ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​បំបាត់​ជំងឺមហារីក ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ខុស​ប្រក្រតី ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ គេ​ប៉ាន់ស្មាន​ឃើញថា ប្រជាជន​ទូ​ទាំង​ពិភពលោក​មាន​ប្រហែល ៥០​ភាគរយ​ហើយ ដែល​កង្វះ​វីតាមីន D ហើយ​ហេតុផល​អាចទាក់ទង​នឹង ការមិន​សូវ​ប៉ះពាល់​ពន្លឺព្រះអាទិត្យ រហូតដល់​របៀប​រស់​នៅ​មិន​ត្រឹមត្រូវ​។ ដូច្នេះ​តើ​មនុស្ស​ប្រភេទ​ណាខ្លះ​ដែល​ងាយ​នឹង​កង្វះ​វីតាមីន​មួយ​នេះ​?



 ទារក​ទើបនឹង​កើត​ដែល​រកឃើញថា​កង្វះ​វីតាមីន D គឺជា​ទារក​ដែល​បៅ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​។ ដូច្នេះ​ចូរ​កុំ​ភ្លេច​ក្រោយពី​បៅ​រួច គួរតែ​យក​គេ​ហាលថ្ងៃ​ពេលព្រឹក និង​ម្តាយ​ហាលថ្ងៃ​ដែរ​ទៅ​។​
 មនុស្ស​ចាស់​អាយុ​ចាប់ពី ៥០​ឆ្នាំទៅ​ងាយ​នឹង​កង្វះ​វីតាមីន D ណាស់​ដោយសារតែ​ស្បែក​ចាស់ បឺត​ស្រូប​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ​មិនបាន​ល្អ​។ ណាមួយ​មនុស្ស​ចាស់​ចូលចិត្ត​នៅតែ​ក្នុងផ្ទះ​ទៀត​។​
 សម្រាប់​មនុស្ស​ដែល​ចូលចិត្ត​នៅតែ​ក្នុង​ផ្ទៃ​ច្រើនជាង​ចេញទៅ​ខាងក្រៅ ពិតជា​ងាយ​កង្វះ​វីតាមីន D ណាស់​។​
 មនុស្ស​ដែលមាន​ស្បែក​ខ្មៅ មានន័យថា​ស្បែ​កមាន​ជាតិ​មេឡានីន​ច្រើន ដែលជា​ហេតុ​នាំ​ឲ្យ​ថយចុះ​សមត្ថភាព​ផលិត​វីតាមីន D ពី​ពន្លឺព្រះអាទិត្យ​បាន​។ រឿងនេះ​អាច​ដោះស្រាយបាន​តាមរយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D ឬ​ថ្នាំ​បំប៉ន​វីតាមីន D៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com