ជាតិ
ប៉ៃលិន​៖ ភ្នំ​យ៉ា​ត​ត្រូវបាន​បង្កើតជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​
20, Jun 2017 , 2:31 pm        
រូបភាព
ដោយ:
​​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​សម្រេច​បង្កើត​ភ្នំ​យ៉ា​ត ជាតំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​​ ​ដើម្បី​ការពារ​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី។​ ​​តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​​ភ្នំយ៉ាត មាន​ផ្ទៃដី​ប្រមាណ​ ៣១, ៩៥១​ក្រឡា លាតសន្ធឹង​លើ​ភូមិសាស្ត្រសង្កាត់​ប៉ៃលិន ខេត្ត​ប៉ៃលិន​។​



​រ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​សម្រេច​បង្កើត​ភ្នំ​យ៉ា​ត ទៅជាតំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​ តាមសំណើរបស់ក្រសួងបរិស្ថាន។ តំបន់​នេះ ​​លាតសន្ធឹង​លើ​ភូមិសាស្ត្រ សង្កាត់​ប៉ៃលិន ​​ខេត្ត​ប៉ៃលិន​ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជិត ៣១, ៩៥១ ម៉ែត្រក្រឡា​។ តាមហ្វេសប៊ុកក្រសួងបរិស្ថាន ការដាក់បញ្ចូលតំបន់ភ្នំយ៉ាត ទៅជាតំបន់​បេតិកភណ្ឌវប្បធម៌ធម្មជាតិនេះ គឺ​ជាការ​ការពារ​សោ​ភ័ណ​ភាព ទេសភាព​ធម្មជាតិ និង​តម្លៃ​ធម្មជាតិ​ នៃ​តំបន់​នេះ សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ការ​ទស្សនា ការអប់រំ ការសិក្សា​ស្រាវជ្រាវ វិទ្យាសាស្ត្រ និង​ជំនឿ​ ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ ពុំ​បង្ក​ការគំរាមកំហែង​ដល់​បរិស្ថាន ធម្មជាតិ និង​វប្បធម៌​នៅក្នុង​មូលដ្ឋាន​។ 

ការបញ្ចូលតំបន់​បេតិកភណ្ឌវប្បធម៌ធម្មជាតិថ្មីនេះ ក៏នឹង​ផ្តល់​សេវាកម្ម​ធម្មជាតិ​ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព ក៏ដូចជា​ការលើកកម្ពស់​ការចូលរួម​របស់​ស​ហគ​មន៍​មូលដ្ឋាន និងការ​​រួមចំណែករបស់សារ​ធា​រណជន​ ក្នុងការ​​គ្រប់គ្រង ការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។

បូកទាំងតំបន់​បេតិកភណ្ឌភ្នំយ៉ាតនេះ កម្ពុជា​មានតំបន់​ការ​ពារ​ធម្មជាតិ​ចំនួន​៤៦កន្លែង និងរបៀងអភិរក្សជីវចម្រុះចំនួន​៣តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបជាង​ ៧,៣លានហិកតា៕





Tag:
 ប៉ៃលិន​
  ​ភ្នំ​យ៉ា​ត​
  ក្រសួងបរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com