ពីនេះ ពីនោះ
ប្រយ័ត្នប្រើពាក្យ «ទុន» និង «ទន់» ច្រឡំអត្ថន័យគ្នា!
×
នៅក្នុងការសរសេរភាសាខ្មែរ សាធារណជនភាគច្រើននៅតែសរសេរពាក្យ «ទុន» និង «ទន់» នេះ ច្រឡំអត្ថន័យគ្នា ដោយមិនដឹងថា ពាក្យមួយណាសម្រាប់ប្រើក្នុងន័យណាមួយនៅឡើយទេ។ បើតាមនៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថាពាក្យទាំងពីរនេះប្រើក្នុងន័យខុសគ្នាយ៉ាងដូច្នេះ៖
១) ពាក្យ «ទុន» ជានាមមានន័យថា ប្រាក់ដើម, របស់ដើម គឺប្រាក់ឬរបស់សម្រាប់ចាយ, សម្រាប់ប្រើប្រកបកិច្ចការ ឲ្យចម្រើនប្រយោជន៍ឡើង។ ឧទាហរណ៍៖ ដើមទុន, ខាតទុនឬខាតដើម។ ល។
២) ពាក្យ «ទន់» ជាគុណនាមមានន័យថា ទីនៃពីរឹង គឺដែលបត់បែន, ពត់, ច្របាច់ច្របល់បាន មិនបាក់មិនបែក។ ឧទាហរណ៍៖ សាច់ទន់, សក់ទន់។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com