កីឡាអន្តរជាតិ
អន្តរជាតិ
Facebook នឹង Live​ផ្ទាល់​ការប្រកួត Champions League រដូវ​កាល​ថ្មី​
28, Jun 2017 , 12:15 pm        
រូបភាព
 
Facebook នឹង​សហការ​ជាមួយ​ទូរទស្សន៍ Fox Sports ដើម្បី Live តាម​អន​ឡាញ​ការប្រកួត​បាល់ទាត់ UEFA Champions League នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​

​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នេះ Fox Sports មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ចំនួន​ពីរ​ដើម្បី Live ការប្រកួត​នៅ​ក្របខណ្ឌ Champions League រួមមាន Fox Sports Facebook Page និង Fox Deportes Facebook Page។​

​បើតាម Bloomberg ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៧ តទៅ បណ្តាញ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​នឹង​ផ្សាយ​ផ្ទាល់​តាម​ផេ​ក​ខាងលើ ចំនួន​២​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ៤​ប្រកួត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៤​ប្រកួត​។​

​ក្រៅពី​ផ្សាយ​ក្នុង​ក្របខណ្ឌ Champions League ហ្វេ​ស​ប៊ុ​ក​ក៏មាន​កិច្ចព្រមព្រៀង​ច្រើន​ទៀត ដូចជា Live ការប្រកួត​បាល់ទាត់ MLS របស់​អាមេរិក កីឡា​បេស​ប៊​ល និង​កីឡា​ដ៏ទៃទៀត​ផងដែរ​។​

​បើ​យោងតាម Fox Sports ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League រវាង Juventus និង Real Madrid មាន​អ្នកទស្សនា​ចំនួន ៣៤ លាន​នាក់​តាមរយៈ​ការ Live ក្នុង​ហ្វេ​ស​ប៊ុ​ក​។ ចំនួន​អ្នកទស្សនា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះហើយ​ទើប Facebook សម្រេចចិត្ត​សហការ​ជាមួយ ទូរទស្សន៍ Fox Sports ដើម្បី Live ផ្ទាល់​ការប្រកួត​ពាន Champions League នៅរ​ដូវ​កាល​នេះ​៕





Tag:
 បាល់ទាត់​
  Facebook
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com