ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​ជំងឺមហារីក ១៥​យ៉ាង​ដែល​អ្នក​មិនសូវ​ខ្វល់​រហូតដល់​យឺត​ពេល​នឹង​ព្យាបាល​
28, Jun 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រាងកាយ​របស់​មនុស្ស​យើង​គឺមាន​មធ្យោបាយ​របស់ខ្លួន​ក្នុងការ​ប្រាប់​ឲ្យ​យើង​ដឹងថា​មាន​អ្វីមួយ​មិនធម្មតា​ឬ​អត់​កើតឡើង ប៉ុន្តែ​មនុស្ស​យើង​ច្រើន​ទែ​មិនសូវ​ខ្វល់​អំពី​វា​ដោយសារតែ​វា​ជា​អ្វីដែល​អាចជា​ទៅវិញ​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ករណីខ្លះ វា​អាចជា​អ្វីដែល​ទាក់ទង​នឹង​ជំងឺមហារីក​កំពុងតែ​លូតលាស់ ហើយ​មិនអាច​ព្យាបាល​បាន​បើសិនជា​ទុក​យូរ​។



​ខាងក្រោម​នេះ​គឺជា​អា​ការៈព្រមាន​នៃ​ជំងឺមហារីក​មួយចំនួន​ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​ចាប់ពីពេលនេះ​ទៅ​៖
  1.     លាមក​ចាប់ផ្តើម​មានការ​ប្រែប្រួល​លក្ខណៈ ទំហំ ក្លិន ឬ​ចំណង​ដង​នៃ​ការ​បន្ទោបង់​
  2.     ទឹកនោម​មានការ​ប្រែប្រួល​ចាប់តាំងពី​នោម​ឈឺ រហូតដល់​នោម​ចេញ​តិចៗ​
  3.     មានការ​ឈឺចាប់​នៅលើ​ស្បែក​ខុសធម្មតា​
  4.     ការមើលឃើញ​ឈាម​នៅក្នុង​ទឹកនោម ឬ​លាមក​
  5.     មាន​ដុំ​សាច់​ក្នុង​ស្បែក​
  6.     ក្រពះ​ចេះតែ​មិន​កិន​អាហារ​បានល្អ​
  7.     ប្រជ្រុយ​ចាប់ផ្តើម​មានការ​ប្រែប្រួល​រូបរាង ទំហំ  និង​ពណ៌​
  8.     ដុះ​រោម​នៅ​កន្លែង​ខុសធម្មតា​
  9.     ស្បែក​ប្រែប្រួល អាច​ទៅជា​ខ្មៅ លឿង ឬ​ក្រហម​
  10.     មាន​អារម្មណ៍​ថា​មិនមាន​ផាសុកភាព ឬ​ឈឺចាប់​ជាប់​នៅ​ក្បាល ឬ​ខ្នង​
  11.     ការ​ក្តៅខ្លួន​ញឹកញាប់​ខុសពី​ធម្មតា​
  12.     ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​ជាពិសេស​មិនមាន​ការប្រែប្រួល​ចំណង់​អាហារ​
  13.     ក្អក​ជាប់​រហូត​យូរ​ជាង ២ ទៅ​៣​សប្តាហ៍​
  14.     ឡើង​កូនកណ្តុរ​
  15.     អស់កម្លាំង​ខុសធម្មតា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com