ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ទាំង​២​ប្រភេទ​នេះ គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ដើម្បី​សុខភាព​អ្នក​
29, Jun 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ទាំងពីរ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​ខ្លួន​អ្នក​កើតមាន​ព្រូន​ជាច្រើន​។ ដូចនេះ អ្នក​គួរតែ​កុំ​ញ៉ាំ​ច្រើន​ឲ្យ​សោះ ព្រោះ​វា​អាច​បំ​ផ្លា​យ​សុខភាព​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



    អ្នក​មិនគួរ​បរិភោគ​ត្រី​ឆៅ​ច្រើន​នោះទេ ព្រោះ​នៅ​ខណៈពេលដែល​អ្នក​ពិសារ​ចូល វា​នឹង​នាំយក​ដង្កូវ និង​ព្រូន​ចូលទៅ​ជាមួយ​។ ដូចនេះ វា​នឹងធ្វើ​ឲ្យ​ថ្លើម​អ្នក​ឈឺ ហើមពោះ ឬ​មាន​អាកា​រៈ​ជាច្រើន​ទៀត ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងខ្លាំង​។​
    ខ្យង និង​ខ្ចៅ ក៏​អ្នក​មិនគួរ​ញ៉ាំ​ច្រើន​ដែរ​។ វា​នឹង​អាចធ្វើ​ឲ្យ​ព្រូន និង​ដង្កូវ រត់​ពេញ​ខួរក្បាល​អ្នក ដោយ​ធ្វើ​ឲ្យ​ងាយ​កើតមាន​ជំងឺ​។ ម្យ៉ាងទៀត អ្នក​ក៏​អាច​កើតមាន​អា​ការៈឈឺ​ក្បាល វិលមុខ ឬ​ក្អួត​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com