កីឡាអន្តរជាតិ
អន្តរជាតិ
Confederations Cup៖ ស៊ី​លី​ផ្តោតទៅលើ Ronaldo ខ្លាំង​បំផុត ក្នុងជំនួប​១/៤
28, Jun 2017 , 3:56 pm        
រូបភាព
​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ នឹង​ជួប​ស៊ី​លី​ក្នុង​វគ្គ​៤​ក្រុម​ចុងក្រោយ​ពាន Confederations Cup ក្នុង​កីឡដ្ឋាន Kazan Arena ក្រុង Kazan ប្រទេស​រុស្ស៊ី ម៉ោង ១:០០ រាត្រី​ថ្ងៃ​ពុធ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ជំនួប​នេះ​ខ្សែបម្រើ Marcelo Diaz របស់​ស៊ី​លី​និយាយថា​ក្រុម​របស់គេ​នឹង​បិទ Cristiano Ronaldo ឲ្យ​ជាប់​មិន​ឲ្យ​មាន​បាល់​លេង​នោះទេ​។​



​ខ្សែប្រយុទ្ធ​របស់ Real Madrid វ័យ​៣២​ឆ្នាំ រកបាន​២​គ្រាប់​ពី​ការប្រកួត​៤​ដង ក្នុង​វគ្គ​ស​ន្សុំ​ពិន្ទុ​ពូ​ល A ដើម្បី​ជួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​ឈាន​មកកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Confederations Cup លើក​ទី​១០​នេះ​។​



«​យើងទាំងអស់គ្នា​ដឹងថា​គាត់ [Ronaldo] គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ គាត់​ពិតជា​គ្រោះថ្នាក់​ណាស់​ពេល​នៅលើ​ទីលាន ហើយ​ពូ​កែស​ម្រ​ច​ទី​ថែមទៀត​។ គាត់​បាន​បង្កើត​រដូវ​កាល​ដ៏​អស្ចារ្យ​កន្លងទៅ ហើយ​គាត់​អាច​នឹង​ធ្វើបាន​នៅទីនេះ​ដូចគ្នា​»​។ នេះ​ជាស​ម្តី​របស់ Marcelo Diaz​។​

​តែ​យ៉ាងណាក៏ដោយ ខ្សែបម្រើ​ក្រុម Celta de Vigo វ័យ​៣០​ឆ្នាំនេះ​នៅតែ​ជឿជាក់ថា​នឹង​អាច​បញ្ឈប់ CR7 បាន​ដោយ​មិន​ឲ្យ​មាន​បាល់​លេង​ច្រើន​សម្រាប់​ការប្រកួត​នេះ ព្រោះ​សមាជិក​ក្រុម​របស់គេ​សុទ្ធិ​សឹង​ជា​កីឡាករ​ពូកែៗ​កម្រិត​ពិភពលោក​ផងដែរ​។​



​ចំណែក​មួយគូ​ទៀត​រវាង អាល្លឺម៉ង និង​ម៉ិ​ក​ស៊ី​ក នឹងត្រូវ​ប្រកួត​នៅ​ថ្ងៃស្អែក​ដើម្បី​ឈានទៅ​ដណ្តើមពាន Confederations Cup ដែល​ស​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​៕


Tag:
 បាល់ទាត់​
  Confederations Cup
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com