កីឡាអន្តរជាតិ
អន្តរជាតិ
បរាជ័យ​នៅ Confederations Cup តែ CR7 បាន​កាដូ​កូនប្រុស​ភ្លោះ​ពី​មិត្តស្រី​
29, Jun 2017 , 5:32 pm        
រូបភាព
Cristiano Ronaldo បាន​បញ្ជាក់ថា​រូបគេ​បាន​ក្លាយជា​ឪពុក​កូនប្រុស​ភ្លោះ​ពី​នាក់​ទៀតហើយ​ជាមួយ​មិត្តស្រី​ចុងក្រោយ​របស់គេ​។​



​ប្រធាន​ក្រុមបាល់ទាត់​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ Cristiano Ronaldo ត្រូវបាន​អនុញ្ញាតឱ្យ​វិល​ត្រឡប់មកផ្ទះ​វិញ​ទោះ​នៅសល់​មួយ​ប្រកួត​ក្នុង​កម្មវិធី FIFA Confederations Cup ក៏ដោយ ព្រោះ​មាន​ភារកិច្ច​ត្រូវ​ទៅ​មើល​កូនដែលឲ្យគេពជំនួសដែល​បាន​បង្កើត​កូនប្រុស​២​នាក់​ទៀត​ឲ្យ​គេ​។​



​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ចាញ់​ក្រុម​ស៊ី​លី​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ក្នុង​លទ្ធផល ៣-០ មិនអាច​ឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្របាន តែមាន​ភារកិច្ច​ត្រូវ​ដណ្តើមយក​លេខ​៣​មួយ​ប្រកួត​ទៀត​ក្នុង​ព្រឹត្តិការណ៍ Confederations Cup លើក​ទី​១០​នេះ​។ ខ្សែប្រយុទ្ធ​ឆ្នើម​របស់ Real Madrid វ័យ​៣២​ឆ្នាំនេះ មិនបាន​នៅ​ជួយ​ក្រុម​ទៀត​ឡើយ ដោយ​ត្រូវ​ទៅ​មើល​កូន​ទាំងពីរ។​



​អតីត​សមាជិក​ក្រុម Man Utd បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា​៖«​ខ្ញុំ​បាន​ជួយ​ក្រុម​ជម្រើសជាតិ​យ៉ាង​ពេញទំហឹង ទាំង​កាយ និង​ដួង​ប្រ​លឹ​ង បើ​ទោះ​ខ្ញុំ​ដឹងថា​កូនប្រុស​ទាំងពីរ​របស់​ខ្ញុំ​បានចាប់កំណើត​មកហើយ​។ ជា​អកុសល​យើង​មិនអាច​សម្រេច​គោលដៅ​ដែល​ក្រុម​ចង់បាន​ឡើយ ប៉ុន្តែ​ខ្ញុំ​នៅតែ​រីករាយ​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​បន្តទៀត​»​។​



Ronaldo បន្ថែមថា​៖«​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ព័រ​ទុយ​ហ្គា​ល់ និង​ជម្រើសជាតិ​បានអនុញ្ញាត​ឲ្យ​ខ្ញុំ ដែល​នេះ​ជា​អាកប្បកិរិយា​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​រំជើបរំជួល​ចិត្ត ហើយ​ខ្ញុំ​នឹង​ចងចាំ​ទុក​»​។​

CR7 មានកូន​ប្រុស​៣​នាក់​ហើយ​ក្រោយ​មិត្តស្រី Georgina បង្កើត​កូនប្រុស​២​នាក់​ទៀត ដោយ​កូន​ដំបូង​មាន​អាយុ​៧​ឆ្នាំឈ្មោះ Cristiano Ronaldo Jr៕


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  Confederations Cup
© រក្សាសិទ្ធិដោយ thmeythmey.com