កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ ទម្លាក់​ម៉ិ​ក​ស៊ី​ក ឡើង​ប៉ះ​ស៊ី​លីវ​គ្គ​ផ្តាច់ព្រ័ត្រ Confederations Cup
30, Jun 2017 , 10:28 am        
រូបភាព
 ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​បាន​យកឈ្នះ​ក្រុម​ម៉ិ​ក​ស៊ី​ក ៤-១ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដើម្បី​ឈានទៅ​ប្រកួត​ជាមួយ​ស៊ី​លី​ដណ្តើមពាន FIFA Confederations Cup លើក​ទី​១០​ផ្តាច់ព្រ័ត្រ​។​


 
Leon Goretzka ខ្សែបម្រើ​របស់​ក្រុម Schalke រកបាន​ពីរ​គ្រាប់​ជួយ​អាល្លឺម៉ង់​នាំមុខ​ម៉ិ​ក​ស៊ិ​ក​មុន​ក្នុង​តង់​ទី​១ និង​ពីរ​គ្រាប់​ទៀត​រកបាន​ដោយ Timo Werner សមាជិក​ក្រុម RB Leipzig និង Jonas Hector របស់​ក្រុម FC Köln​។ ចំណែក​មួយ​គ្រាប់​របស់​ម៉ិ​ក​ស៊ី​ក​សម្រេច​ទី​បាន​ដោយ Marco Fabian ដែលជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ប្រចាំ​ព្រឹត្តិការណ៍ Confederations Cup នេះ​។​
 
​អាល្លឺម៉ង់ ត្រូវ​ឡើងទៅ​ដ​ណ្តើ​ម​ពាន Confederations Cup នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ ស៊ី​លី ក្នុង​ទី​ក្រុង St Petersburg ប្រទេស​រុស្ស៊ី នា​ថ្ងៃទី​៣ ខែកក្កដា វេលា​ម៉ោង​១:០០​រំលង​អា​ធ្រា​តុ​ឈានចូល​ថ្ងៃទី​៤ ហើយ​ព័រ​ទុយ​ហ្គា​ល់ ត្រូវ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​ម៉ិ​ក​ស៊ី​កនៅ​ថ្ងៃទី​២ ខែកក្កដា ម៉ោង​៧​:០០យប់ [​ម៉ោង​នៅ​កម្ពុជា​] ៕ 

Tag:
 បាល់ទាត់​
  Confederations Cup
© រក្សាសិទ្ធិដោយ thmeythmey.com