ជាតិ
ជប៉ុន បន្ត​ផ្តល់ជំនួយ​ជិត​៦​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​
04, Jul 2017 , 1:55 pm        
រូបភាព
រូបភាពពីគេហទំព័រក្រសួងការបរទេស
រូបភាពពីគេហទំព័រក្រសួងការបរទេស
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រទេស​ជប៉ុន បានផ្តល់​ជំនួយឥតសំណង ប្រហែល ៥.៧៧ លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​។ ពិធី​នៃ​ការផ្តល់​ជំនួយ​នេះ គឺធ្វើឡើង​តាមរយៈ​ជំនួប​រវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (Horinouchi Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។



​បើតាម​សេចក្តីជូនដំណឹង​ពី​ក្រសួងការបរទេស​កម្ពុ​ជា ជំនួយ​ប្រហែង​ជា ៥.៧៧ នេះ ត្រូវបាន​បែងចែក​ជា​ពីរ គឺ​ទីមួយ ទឹកប្រាក់​ប្រហែល ២.៥ លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​ឆ្នាំ​សិក្សា ២០១៧ ហើយ​ទី​ពីរ ទឹកប្រាក់​ប្រហែល ៣.២៧ លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​ឆ្នាំ​សិក្សា ២០១៨​។​

​សេចក្តីជូនដំណឹង​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា ចាប់ផ្តើម​នៅ​ឆ្នាំ​២០០០ និស្សិត​កម្ពុជា​រាប់រយ​នាក់ បានទទួល​អត្ថប្រយោជន៍​ពី​គម្រោង​នេះ ដោយបាន​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​។ រហូតមកដល់​ឆ្នាំ​២០១៦ និស្សិត​កម្ពុជា​ចំនួន ២៧៥ នាក់ បានបញ្ចប់​ការសិក្សា​ពី​កម្មវិធី​អាហារូបករណ៍​នេះ​៕


Tag:
 ជប៉ុន​-​កម្ពុជា​
  ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com