ជាតិ
ត្រដក់​តូច​១​ក្បាល ត្រូវបាន​លែង​ឲ្យ​ទៅ​រស់​តាម​ធម្មជាតិ​វិញ ក្រោយ​ការព្យាបាល​យ៉ាង​ដិតដល់​
04, Jul 2017 , 3:27 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គការWCS
រូបភាពពីហ្វេសប៊ុកអង្គការWCS
ដោយ:
​សត្វ​ត្រដក់​តូច​មួយ​ក្បាល ត្រូវ​លែង​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ដើម្បីឱ្យ​វា​រស់នៅក្នុង​ធម្មជាតិ​វិញ ក្រោយពី​សះស្បើយ​ពី​ជំងឺ​។ កាលពី​ឆ្នាំ​២០១៦​កន្លងទៅ អ្នកភូមិ​ត្មាត​ប៉ើយ បាន​ប្រទះ​សត្វ​ត្រដក់​តូច​នេះ នៅក្នុង​ព្រៃ​ក្បែរ​ភូមិ ក្នុង​សភាព​មាន​ជំងឺ និង​មិនអាច​ហើរ​បាន ។ វា​ត្រូវ​ក្រុម​ព្យាបាល និង​ថែទាំ ជាង​មួយឆ្នាំ​មកហើយ មុននឹង​លែង​វា​ឲ្យ​រស់នៅក្នុង​ធម្មជាតិ​វិញ​នៅពេលនេះ​។​



​មជ្ឈមណ្ឌល​អង្គការ​ស​ម្រា​ប់​ការអភិរក្ស​ជីវជម្រុះ សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) បាន​លែង​សត្វ​ត្រដក់​តូច​មួយ​ក្បាល ឲ្យ​ទៅ​រស់នៅក្នុង​ធម្មជាតិ​វិញ នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព ខេត្តព្រះវិហារ​។ នេះ​បើតាម អង្គការ WCS ដែល​បាន​ឲ្យ​ដឹង​ទៀតថា សត្វ​ត្រដក់​តូច​នេះ ត្រូវបាន​អ្នកភូមិ​ត្មាត​ប៉ើយ ប្រទះឃើញ​កាលពី​ឆ្នាំ​២០១៦ នៅក្នុង​ព្រៃ​ក្បែរ​ភូមិ​ក្នុង​សភាព​ឈឺ និង​មិនអាច​ហើរ​បាន​។ ក្រោយមក​សត្វ​ត្រដក់​តូច​នេះ ត្រូវបាន​យកទៅ​ព្យាបាល​ជំងឺ​និង​ថែទាំ នៅ​មជ្ឈមណ្ឌល​អង្គការ​សម្រាប់​ការអភិរក្ស​ជីវជម្រុះ ជាង​មួយឆ្នាំ មុន​លែង​វា​ឲ្យ​រស់នៅក្នុង​ធម្មជាតិ​វិញ​នៅពេលនេះ​។​





​តាម​អង្គការ WCS​ដដែល ត្រដក់​តូច​នៅលើ​សាកលលោក ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ជាង​១​ម៉ឺន​ក្បាល ប៉ុន្តែ​ចំនួន នេះ​កំពុងតែ​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​តំបន់​អាស៊ី​។ វា​ត្រូវ​បានដាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ជាងគេ​លើ​លោក​៕


Tag:
 ត្រដក់​
  WCS
 ​ ក្រសួងបរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com