ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទឹកភ្លៀង​ធ្លាក់​ពីលើ​មេឃ អាច​ផឹក​បានទេ​?
11, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការលេង​នៅក្រោម​ដំណកភ្លៀង​គឺជា​ក្តី​ស្រមៃ ក៏ដូចជា​ចំណង់​ចំណូលចិត្ត​របស់​កុមារ​តូចៗ​។ សម្រាប់​មនុស្ស​ធំ​វិញ​ក៏​ប្រហែលជា​ចង់បាន​ដូច្នេះ​ដែរ​ហើយ ប៉ុន្តែ​អ្នកនឹង​មានសំណាង​ព្រោះ​អាច​នឹង​សើម​ខ្លួន​ខ្លះ​ពេល​ដើរកាត់​ភ្លៀង​។ យ៉ាងណាមិញ ចាស់ៗ​តែង​និយាយថា កុំ​ឲ្យ​យើង​លេង​ទឹកភ្លៀង​ច្រើនពេក ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​ការបង្ក​រោគ​បាន​។ មួយ​ផ្សេងទៀត គឺ​យើង​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​ផឹកទឹក​ភ្លៀង​ទេ ខ្លាច​ឈឺក្រពះ​។ ដូច្នេះ​តើ​វា​ជា​រឿង​ពិត​ទេ​ដែល​មិនគួរ​ផឹកទឹក​ភ្លៀង​ដែល​ធ្លាក់​ពីលើ​មេឃ​?



​តាម​អំណះអំណាង​បែប​វិទ្យាសាស្ត្រ ទឹកភ្លៀង​ពិតជា​មាន​មេរោគ​មែន ហើយ​វា​ក៏​មិនមាន​សុវត្ថិភាព​ដែរ​ក្នុង​ការផឹក​វា​។ វា​អាចមាន​មេរោគ​ដែល​ធ្វើ​ឲ្យ​ឈឺក្រពះ​ធ្ងន់ធ្ងរ​បាន​។ យ៉ាងណាមិញ វា​ក៏មាន​សារធាតុ​លោហៈ​ធ្ងន់​ដូចជា សំណរ និង​អាសេនិច​ដែល​ចេញពី​ផ្សែង​រោងចក្រ​។ តាម​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Environmental Management បាន​ឲ្យ​ដឹងថា ដំណកទឹកភ្លៀង​មិន​សម​នឹង​ទទួលទាន​ឡើយ ដោយសារតែ​វា​មាន​មេរោគ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com