អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អនុស្សា បានរៀបចំ​សន្និសីទ​សារ​ព័ត​មាន​ស្តីពី​ការត្រៀម និង​ដំណើរការ​នៃ​ការរៀបចំ​ពិព័រណ៍​អាពាហ៍ពិពាហ៍​
11, Jul 2017 , 3:11 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​អនុស្សា បានរៀបចំ​សន្និសីទ​សារ​ព័ត​មាន​ស្តីពី​ការត្រៀម និង​ដំណើរការ​នៃ​ការរៀបចំ​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​២ ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​២២-២៣ ខែកក្កដា ឆ្នាំ​២០១៧​ខាងមុខ​ឆាប់ៗ​នេះ នៅឯ​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​៩​យប់​។​
 
​ពិព័រណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ទាំងពីរ​ថ្ងៃនេះ នឹងមាន​ការដើរ​បង្ហា​ញ​ម៉ូត​សម្លៀកបំពាក់​បែប​ប្រពៃណី សម័យ និង​បុរាណ​របស់​កូនកំលោះ កូនក្រមុំ​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ និង​តាំង​បង្ហាញ​សម្លៀកបំពាក់​ចូលរួម​ពិធីមង្គលការ​ផងដែរ​។ លើសពីនេះទៅទៀត ក៏មាន​ការសម្តែង​កម្ម​វិធី​សំខាន់​មួយចំនួន​ក្នុង​កម្មវិធី​រៀប​មង្គលការ​ដូចជា​៖ ពិធី​ចូល​ម្លប់ របាំ​ជូនពរ របាំ​សហ​សម័យ និង​ការប្រគុំ​ភ្លេង​បែប​ប្រពៃណី​។ អ្នកចូលរួម​ទាំងអស់​នឹង​អាច​ប្រមូលបាន​នូវ​គំនិតល្អៗ​ស្តីពី​ការរៀប​មង្គលការ យល់ដឹង​ពី​ការជ្រើសរើស​សម្ភារៈ និង​អ្នកផ្គត់ផ្គង់​សេវាកម្ម​មង្គលការ ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ការ​ដេ​គ័​រ​ឆាក ការតុបតែង​កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​ការ​ដេ​គ័​រ​ផ្កា​នៅមុខ​ក្លោងទ្វា​ចូល​ជាដើម​។​


 
​លោក សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អនុស្សា​រៀបចំ​ពិព័រណ៍​បាន​មានប្រសាសន៍ថា​៖ ការរៀប​អាពាហ៍ពិពាហ៍​ជា​រឿង​ដែល​គ្រប់គ្នា​សឹងតែ​ជៀស​មិន​រួច ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​អ្នកមាន​គម្រោង​រៀបការ​ទាំងអស់​មានកា​រ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ថ្ងៃ​ពិសេស​របស់ខ្លួន​។ ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ​បង្កើតឡើង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អនាគត​គូ​ស្វាមី ភរិយា​ដែល​កំពុង​រៀបចំ​មង្គល​ការ ក្នុងការ​ជ្រើសរើស​អ្នកផ្គត់ផ្គង់​សម្ភារៈ សម្លៀកបំពាក់ សម្អាង​ការតុបតែង ថតរូប​ពិធីការ​ផ្សេងៗ​អោយទទួល​បាន​មង្គល​មួយ​ដ៏​អស្ចារ្យ​កាត់បន្ថយ​ពេលវេលា និង​ចំណេញ​ថវិការ​។​

​លោក​បន្ថែមទៀតថា​៖ គូ​ស្វាមី ភរិយា​ទាំងអស់​គួររៀបចំ​គម្រោង​ថវិការ​មួយ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ​ជាជាង​ការចំណាយ​ខ្ចះ​ខ្ចាយ គួរ​សន្សំ​លុយ​ទុក​រៀបចំ​គ្រួសារ​ក្រោយពេល​រៀបការ​អោយបាន​ច្រើន​ដើម្បី​ធ្វើការ​វិនិយោគ​លើ​ការទិញ​ផ្ទះ ឬ​ដី និង​ការបង្កើន​ចំណូល​ផ្សេងៗ​ទៀត ដែល​អាច​នាំអោយ​គ្រួសារ​ថ្មី​របស់​ពួកគេ​មាន​សុភមង្គល និង​ភាពកក់ក្តៅ​បានយូរ​អង្វែង​។​

​កម្មវិធី​នេះ​រៀបចំ​ដោយ​អនុស្សា គាំទ្រ​ដោយ​ក្រសួងពាណិជ្ជកម្ម ឧបត្ថម្ភ​ធំ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ​CBL និង​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន ស្តា​អូ​តូ​ខេ​ម​បូ​ឌា​។​

​សម្រាប់​ព័ត​មាន​បន្ថែម​អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 012 230 140/010 911 776 ឫ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ANUSSA Wedding Fair​។​




(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com