ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​១២​នាក់​ដែល​ស្និ​ទ្ធលោក ញឹក ប៊ុនឆៃ ត្រូវបាន​បញ្ចប់​ពី​តំណែង​ទីប្រឹក្សា​រដ្ឋាភិបាល​
20, Jul 2017 , 3:43 pm        
រូបភាព
លោក គុជ ម៉ូលី (ឆ្វេង) និង លោក ញឹក គិមឈុន សុទ្ធតែថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ខ្មែររួបរួម​ជាតិ
លោក គុជ ម៉ូលី (ឆ្វេង) និង លោក ញឹក គិមឈុន សុទ្ធតែថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ខ្មែររួបរួម​ជាតិ
​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ស្តីពី​ការបញ្ចប់​តំណែង​មន្ត្រីជាន់ខ្ពស់​ចំនួន​១២​រូប​ពី​ទីប្រឹក្សា​រដ្ឋាភិបាល ដោយ​មន្ត្រី​ទាំងនោះ​ត្រូវបាន​គេ​មើលឃើញថា ជា​មន្ត្រី​ស្និ​ទ្ធិ​នឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។​



យោងតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ មន្ត្រី​ដែល​ត្រូវបាន​បញ្ចប់​តំណែង​ទាំង​១២​រូប រួមមាន លោក គុជ ម៉ូ​លី លោក ញឹក គិ​ម​ឈុន លោក កែវ រដ្ឋា ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី លោក ម៉ៅ សុ​វ​ណ្ណ៉ា​រិ​ទ្ធិ លោក ជា បំរុង លោក សុខ រុន ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ លោក ភួង វិន័យ លោក ហែម ឈិន លោកស្រី សំ ប៉ូ​រ័ត្ន លោក ប៉េង សុ​សេង លោក ឈួ​យ ចាន់​រ៉ុង លោក ចិន ពៀន ដែលមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​។

​មន្ត្រី​ខាងលើ សុទ្ធសឹងតែ​ជា​អ្នក ដែល​សិ្ន​ទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ព្រះមហាក្សត្រ ទើបតែ​បញ្ចប់​តំណែង​លោក ញឹក ប៊ុនឆៃ   ពី​ទីប្រឹក្សា​រដ្ឋាភិបាល​ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២0១៧ កន្លងទៅ​៕


Tag:
 ​ព្រះមហាក្សត្រ​
  ដកតំណែង
© រក្សាសិទ្ធិដោយ thmeythmey.com