ពីនេះ ពីនោះ
សញ្ញា​មិនល្អ​ដែល​បញ្ជាក់ថា អ្នក​លែង​ជាម​នុស្ស​ពិសេស​ចំពោះ​សង្សារ​អ្នក​ទៀតហើយ​
22, Jul 2017 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ទំនាក់ទំនង​ស្នេហា​គឺជា​រឿង​ដ៏​ពិ​សេសមួយ​ដោយសារតែ​យើង​ជ្រើសរើស​វា​ដោយ​ខ្លួនឯង ដើម្បី​បង្កើតជា​សុភមង្គល​មួយ​ដែលមាន​មនុស្ស​ពីរ​នាក់​ចូលរួម​។ ប៉ុន្តែ​សម្រាប់​អត្ថបទ​នេះ​គឺ​ចង់​បង្ហាញថា ទំនាក់ទំនង​ស្នេហា​អាច​នឹងមាន​ការផ្លាស់ប្តូ​រ ដោយសារតែ​វា​ចាប់ផ្តើម​បាត់បង់​ភាពរឹងមាំ ហើយ​បើសិនជា​វា​កើតឡើង​មែន​នោះ វា​នឹង​បង្ហាញ​នូវ​អាកា​រៈ​មួយចំនួន​ដូចខាងក្រោម​នេះ ដែល​បញ្ជាក់ថា អ្នក​លែង​ជាម​នុស្ស​ពិសេស ឬ​សំខាន់​សម្រាប់​សង្សារ​អ្នក​ទៀតហើយ​។​



1.    លែងមាន​ការសម្តែង​នូវ​កាយវិការ ឬ​លក្ខណៈ​បញ្ជាក់​អំពី​សេចក្តីស្រឡាញ់​ដាក់គ្នា​
2.    ចូលចិត្ត​តែ​ផ្តោត​សំខាន់​លើ​អ្វី​ផ្សេងៗ​ទោះបីជា​នៅ​ជាមួយគ្នា​ក៏ដោយ​
3.    អ្នក​តែងតែ​ជា​ផ្ទាំង​ស៊ី​ប​សម្រាប់​ការស្តីបន្ទោស​ជានិច្ច​
4.    មិនសូវមាន​ការជជែក​គ្នា​ដូច​មុន​
5.    អ្នក​តែងតែ​រវល់​ជាប់ ហើយក៏​លែង​មើលឃើញ​ពេលវេលា​ចង់​នៅ​ជាមួយគ្នា​ទៀត​ដែរ​
6.    ខ្វះ​ការគាំទ្រ​
7.    លែងមាន​គម្រោង​អ្វី​ទាំងអស់​សម្រាប់​ថ្ងៃ​អនាគត​ជាមួយគ្នា​
8.    រាល់​បញ្ហា​ដែល​កើតឡើង លែង​ត្រូវការ​ការពន្យល់​ហេតុផល​ទាំងអស់​
9.    អ្នក​លែង​ក្លាយជា​មនុស្ស​ដែល​គួរតែ​គោរព​ទៀតហើយ​
10.    សង្សា​អ្នកត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​កាន់តែច្រើន​
11.    លែង​ជឿជាក់ ឬ​អស់ជំនឿ​ជាមួយ​អ្នក​ទៀត​
12.    សង្សារ​អ្នក​តែងតែ​មើលឃើញ​ជម្រើស​ដើរចេញ​ពីគ្នា​ទេ ទើប​ជា​ត្រើយ​សុខ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com