បទយកការណ៍ / បទសម្ភាសន៍
បើ​ចង់​ចេះ​ភាសា​អង់គ្លេស សូមកុំ​ខ្មាស និយាយ​ជាមួយ​ជនបរទេស ឬ​និយាយ​ម្នាក់ឯង ឲ្យ​បាន​ច្រើន
29, Jul 2017 , 8:39 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ លោក ប៊ី​ន យ៉ាន ជា​យុវជន​ខ្មែរ​ម្នាក់​ដែល​ពូកែ​ភាសា​អង់គ្លេស​។ ជនជាតិដើម​ភាគតិច​គួ​យមក​ពី​ខេត្តស្ទឹងត្រែង​រូបនេះ អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ផ្លូវការ និង​មាន​សមត្ថភាព​ស្តាប់​ភាសា​អង់គ្លេស​ជាច្រើន​ជាតិ​សាសន៍ បើទោះបី​ជនបរទេស​ទាំងនោះ បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​ផ្សេងៗ​គ្នា​ក៏ដោយ​។


 
«​ខ្ញុំ​តែង​និយាយ​ភាសា​អង់គ្លេស ទោះ​កំពុង​ជិះ​កង់ ឬ​នៅក្នុង​បន្ទប់ទឹក​ក៏ដោយ​។ គេ​ថា ខ្ញុំ​ឆ្កួត តែ​ខ្ញុំ​មិន​ខ្វល់​ទេ ខ្ញុំ​ធ្វើបែបនេះ ដើម្បី​ខ្ញុំ​ចេះ​ភាសា​អង់គ្លេស​»​។ នេះ​ការបញ្ជាក់​របស់លោក ប៊ី​ន យ៉ាន ប្រាប់​ដល់​យុវជន​ផ្សេងទៀត កុំ​ឲ្យ​មាន​អារម្មណ៍​ខ្មាសអៀន ឬ​ខ្លាច​អ្នកដទៃ​សើចចំអក​លើ​ការនិយាយ​ភាសា​អង់គ្លេស​។ លោក​ពន្យល់ថា គន្លឹះ​នៃ​ការចងចាំ​ភាសា​អង់គ្លេស​បានល្អ គឺ​ត្រូវ​កត់ចំណាំ ឧស្សាហ៍​និយាយ អាន​អង់គ្លេស​ឲ្យ​ឮៗ និង​កុំ​ខ្លាច​ក្នុង​ការនិយាយ​ជាមួយ​ជនបរទេស​។   



«​ពេល​ជួប​ជនបរទេស ត្រូវ​ចាត់ទុកថា ពួកគេ គឺជា​គ្រូ​របស់​យើង ជា​មិត្តភក្តិ ជា​ឪពុក​ម្តា​។ ទោះបី​ជនជាតិ​ណាក៏ដោយ ត្រូវរ​ត់ទៅ​និយាយ​ជាមួយ​ពួកគេ ថ្វី​ដ្បិត​ជនបរទេស​មួយចំនួន​មិន​និយាយ​ជាមួយ​យើង តែ​មិនត្រូវ​ខ្មាសអៀន​នោះទេ​»​។       

សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ លោក ប៊ី​ន យ៉ាន ដូចតទៅ​៖       








© រក្សាសិទ្ធិដោយ thmeythmey.com