អត្ថបទពាណិជ្ជកម្ម
បុរី ថៃ​ឈុន​គ្រី បើកសម្ពោធ​គម្រោង​ទី​៧​ថ្មី ជាមួយ​ការផ្តល់ជូន​ពិសេស​ដែល​ពុំ​ធ្លាប់មាន​
03, Aug 2017 , 12:02 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ បន្ទាប់ពី​ទទួលបាន​នូវ​ភាពជោគជ័យ​លើ​ការសាងសង់ និង​អភិវឌ្ឍ​លំនៅឋាន​ជាច្រើន​គម្រោង​រួចមក​បុរី ថៃ ឈុន​គ្រី បានរៀបចំ​ពិធី​ក្រុង​ពាលី និង​ប្រកាស​លក់​គម្រោង​ទី​៧ របស់ខ្លួន​បន្ថែមទៀត​ដោយមាន​ឈ្មោះថា ឌី អូ​លេន ស៊ី​ធី ដំណាក់កាល​ទី​២ ស្ថិតក្នុង​ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។
 
​លោក ឈន់ សកល ប្រធាន​គ្រប់គ្រង​ទូទៅ​បាន​ឲ្យ​ដឹងថា ដោយសារ​គម្រោង​ទី​៦​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​លក់​អស់​លើសពី​ការគ្រោងទុក​រហូតដល់​ជាង ៧០% បូករួម​ទាំង​ទំនុកចិត្ត​របស់​អតិថិជន​លើ​គុណភាព​សំណង់ រួមជាមួយ​តម្លៃ​សមរម្យ ធៀប​នឹង​លំនៅឋាន​ដូចគ្នា​ក្នុង​ទីតាំង​ប្រហាក់ប្រហែលគ្នា​។



​រាល់​លំនៅឋាន​ទាំងអស់​របស់​បុរី ត្រូវបាន​សិក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ផ្នែក​គុណភាព សោភ័ណភាព និង​តម្លៃ​សមស្រប​តាម​ទំហំ​បច្ចេកទេស និង​បទពិសោធន៍​។ ហេតុនេះហើយ​ទើប​មាន​អតិថិជន​ទិញ​ច្រើន​លើសពី​ការគ្រោងទុក ទើប​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បញ្ចេញ​គម្រោង​ឌី អូ​លេន ស៊ី​ធី ដំណាក់កាល​ទី​២​នេះ មុន​ការគ្រោងទុក​តាម​ការស្នើ​សុំ​របស់​អតិថិជន​។
 
​លោក គ្រី ប៉េង​ហុង ប្រធាន​គ្រប់គ្រង​គម្រោង ឌី អូ​លេន ស៊ី​ធី នេះ បាន​ឲ្យ​ដឹងថា ក្នុង​គម្រោង​ដំណាក់កាល​ទី​២​នេះ បុរី បាន​បញ្ចេញ​ផ្ទះ​សរុប​ចំនួន​៥២​ផ្ទះ​បន្ថែមទៀត ក្នុង​ទុនវិនិយោគ​ចំ​នួ​យ ៦​លាន​ដុល្លារ​អាមេរិក ដែល​ស្ថិតក្នុង​ទីតាំង​ដី​ល្អ​បំផុត​ក្នុងពេល​អនាគត​ដ៏​ខ្លី​បន្ទាប់ពី​ផ្សារ​ទំនើប Aeon Mall2 និង ផ្សារ Makro របស់​ថៃ​ចាប់​បើក​ដំណើរការ​។ ក្នុង​គម្រោង​ថ្មី​នេះ យើង​មានផ្ទះ​ពីរ​ប្រភេទ​គឺ ហ្ស​ប់​ហោ​វ និង​មី​នី​វីឡា ដែលមាន​ទំហំ​ធំ​ជាង​មុន និង​តម្លៃ​កាន់តែ​ប្រសើរ​ជាង​មុន​។



​ក្នុងចំណោម​អតិថិជន​ជាច្រើន​ដែល​ចូលរួម​កម្មវិធី​នេះ អ្នកស្រី អឹុង ឆេង​គីម ជា​អតិថិជន​ចាស់​របស់​បុរី ថៃ ឈុន​គ្រី បាន​និយាយថា​៖ «​ខ្ញុំ​មក​ចាំ​គូស​(​ទិញ​)​ផ្ទះ​នេះ​មួយទៀត​ទុក​យកចំណេញ ព្រោះថា​តម្លៃ​ដែល​ផ្តល់ជូន​នេះ គឺ​មិនអាច​រក​ទិញ​បានទេ​នៅ​ទីតាំង​ម្តុំ​នេះ​» ។ ក្នុង​កម្ម​វី​ធី​បើកសម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង ឌី អូ​លេន ស៊ី​ធី ដំណាក់កាល​ទី​២​នេះ ក្រុមហ៊ុន​បានដាក់​លក់​ផ្ទះ​ទាំងពីរ​ប្រភេទ ខាងលើ​ក្នុងតម្លៃ​ពិសេស​បំផុត​សម្រាប់​អតិថិជន ១០​នាក់​ដំបូង​ដែល​ការផ្តល់ជូន​នេះ​គឺ​ត្រឹមតែ​រយៈពេល ១០​ថ្ងៃ​ប៉ុណ្ណោះ ប្រញាប់​ឡើង​ចំនួន​មានកំណត់​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com