កីឡាជាតិ
ជាតិ
អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ជាង​៣​ពាន់​នាក់​ចូលរួម​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នៅ​ព្រឹក​នេះ​
06, Aug 2017 , 9:36 am        
រូបភាព
ដោយ:
 
​អត្ត​ព​លិ​ក​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជាជាង​៣​ពាន់​នាក់​មកពី​ជាង​៥០​ប្រទេស​ទូទាំង​ពិភពលោក​បាន​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា នេះ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​។ អត្ត​ព​លិ​ក​ទាំងនេះ ប្រកួត​លើ​វិញ្ញាសា​ម៉ារ៉ាតុន​, ពាក់កណ្តាល​ម៉ារ៉ាតុន​, រត​ចម្ងាយ​១០​គីឡូម៉ែត្រ និង​រត់​បែប​កម្សាន្ត​៣​គីឡូម៉ែត្រ​។​

 
​ព្រឹត្តិការណ៍​រត់ប្រណាំង​ដែល​គេ​ដាក់ឈ្មោះថា​«​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​»​ដែល​រៀបចំ​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​នៃ​ខេត្តសៀមរាប​ទទួលបាន​អត្ត​ព​លិ​ក​ជាតិ និង​អន្តរជាតិ​ចូលរួម​រត់​ប្រមាណ​ជាជាង​៣​ពាន់​នាក់​នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា​។ ក្នុងចំណោម​អត្ត​ព​លិ​ក​អន្តរជាតិ​ដែល​មកពី​ជាង​៥០​ប្រទេស​ភាគច្រើន​ជា​ជនជាតិ​ចិន ខណៈ​អត្ត​ព​លិ​ក​ជាតិ​ឈរ​លំដាប់​លេខ​១​។ 
 
 
 
​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​រៀបចំឡើង​ក្នុង​គោលបំណង​ធំៗ​៣ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេ​ចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​រដូវ​ខ្សត់​ភ្ញៀវ​ទេ​ចរណ៍​, ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​មនុស្សធម៌​នានា និង​ដើម្បី​បំផុស​ចលនា​ការពារ​បរិស្ថាន​ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិ​ស្តា​ស្រ​អង្គរ​។​
 
 
 
​លោក​បាន​បន្តថា ការកើនឡើង​នៃ​អត្ត​ព​លិ​ក​ចិន​នេះ ដោយសារ​ក្រសួងទេសចរណ៍​បានដាក់​ដៅ​ខ្ពស់​ក្នុង​កំនើន​២០​លាន​នាក់​នៅ​ឆ្នាំ​២០២០ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ចិន​។​«​ក្រសួងទេសចរណ៍​បានដាក់​គោលដៅ​នៅ​ឆ្នាំ​២០២០ ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចិន​ឲ្យ​បាន​២០​លាន​នាក់​។ យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍ ក៏បាន​ដាក់បញ្ចូល​វិស័យ​កីឡា​នៅក្នុង​នោះ​ផងដែរ​។ បញ្ហា​នេះ​អាចជា​កត្តា​ដែល​ធ្វើ​ឲ្យ​អត្ត​ព​លិ​ក​ចិន​មានការ​កើនឡើង​ខ្លាំងជាងគេ​»​។ នេះ​ជា​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​។​
 
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ មាន​វិញ្ញាសា​ចូលរួម​ចំនួន​៤ ក្នុងនោះ​វិញ្ញាសា​ម៉ារ៉ាតុន​មាន​អត្ត​ព​លិ​ក​ចូលរួម​ចំនួន​៧០០​នាក់​, ពាក់កណ្តាល​ម៉ារ៉ាតុន​មាន​៨០០​នាក់​, រត់​ចំងាយ​១០​គីឡូម៉ែត្រ​មាន​១,៣០០​នាក់ និង​រត់​បែប​កម្សាន្ត​ចម្ងាយ​៣​គីឡូម៉ែត្រ​មាន​ចំនួន​៧០០​នាក់​៕   
 


 


 

Tag:
 ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com