កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ប៉េតង់​វាយ​គូ​នារី​កម្ពុជា​ប្រជែង​យក​មេដាយមាស​ជាមួយ​ថៃ​នៅ​ម៉ោង​២​រសៀល​នេះ​
24, Aug 2017 , 11:58 am        
រូបភាព
កីឡាការិនី​ កែ ឡេង វាយប៊ូលក្នុងជំនួបជាមួយឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុកនាយកដ្ឋានកីឡា
កីឡាការិនី​ កែ ឡេង វាយប៊ូលក្នុងជំនួបជាមួយឥណ្ឌូណេស៊ី, រូបភាពពីហ្វេសប៊ុកនាយកដ្ឋានកីឡា
ដោយ:
​កីឡាការិនី​ប៉េតង់​ជម្រើសជាតិ កែ ឡេង និង​កីឡាការិនី អ៊ុក ស្រីមុំ ត្រូវ​ជួប​ប្រកួត​ជា​ក្រុមកីឡា​ការិនី​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ដណ្តើម​មេដាយមាស ​លើ​វិញ្ញាសា​វាយ​គូ​នារី ​នៅ​ទីលាន Arena Petanque KL នា​ម៉ោង​២​រសៀល ​ថ្ងៃទី​២៤ ខែសីហានេះ​។



​ក្រោយ​យកឈ្នះ​​​វៀតណាម ១៣-៨ ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កីឡាការិនី​ប៉េតង់ កែ ឡេង និង អ៊ុក ស្រីមុំ ដែល​ចាប់ដៃគ្នា​លេង​ លើ​វិញ្ញាសា​វាយ​គូ​នារី​ ត្រូវ​ជួប​ក្រុម​កីឡាការិនី​ថៃ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ដើម្បី​ដណ្តើម​មេដាយមាស ​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ នា​ម៉ោង​២​រសៀល ​ថ្ងៃទី​២៤ សីហានេះ នៅ​ទីលាន Arena Petanque KL​។ មុន​ជួប​ជាមួយ​កម្ពុជា ​នៅ​វគ្គ​នេះ ​ក្រុមកីឡាការិនី ថៃ បាន​យកឈ្នះ​ឡាវ ១៣-៥ នៅ​វគ្គ​១/២​។

​កាល​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ កាលពី​ថ្ងៃទី​២៣ ខែសីហា កីឡាការិនី កែ ឡេង ចាប់ដៃគ្នា​ជាមួយ​កីឡាការិនី អ៊ុក ស្រីមុំ ដែល​សុទ្ធសឹង​ជា​ម្ចាស់​មេដាយ​ពិភពលោក​ដូចគ្នា បាន​យកឈ្នះ​កីឡាការិនី​ថៃ​ ក្នុង​លទ្ធផល ១៣-១០៕ 


Tag:
 ប៉េតង់​
  SEA Games 2017
  កែ ឡេង​
  អ៊ុក ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com