កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ គុន​ខ្មែរ វ៉ាន់ វឿន ប៉ះ​សិង្ហ​បុរី ឡៅ​ចិ​ត្រា ជួប​ឥណ្ឌូណេស៊ី នា​រសៀល​នេះ​
26, Aug 2017 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ​ប្រដាល់​គុន​ខ្មែរ របស់​កម្ពុជា បើក​ការប្រកួត​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ម៉ាឡេស៊ី ដោយ​កីឡាករ វ៉ាន់ វឿន ប៉ះ​កីឡាករ​សិង្ហ​បុរី Bryan Tee ក្នុង​ទម្ងន់​៥៤​គីឡូក្រាម មុនពេល​កីឡាករ ឡៅ ចិ​ត្រា ប្រជែង​ជាមួយ​កីឡាករ​ឥណ្ឌូណេស៊ី Jekson Karmela ក្នុង​ទម្ងន់​៥២​គីឡូក្រាម​។​



​តាម​កម្មវិធី​នៃ​ការប្រកួត​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជំនួប​រវាង វ៉ាន់ វឿន និង Bryan Tee ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​១​រសៀល​ម៉ោង​នៅ​កម្ពុជា មុន​ជំនួប​រវាង ឡៅ ចិ​ត្រា និង Jekson Karmela ។ ការប្រកួត​ប្រព្រឹត្តទៅ​នៅ​សង្វៀន​មណ្ឌល​ពិ​ព័រ​ណ៌ MiTEC ក្រុង​គូ​ឡា​ឡាំ​ពួរ​៕



Tag:
 SEA Games 2017
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com