កីឡាជាតិ
ជាតិ
AFC Asian Cup៖ ចាន់​ប៉ូ​លីន និង សុវណ្ណ​ខេ​ម​រិ​ន្ទ្រ ត្រូវបាន​កោះហៅ​ចូល​ជម្រើសជាតិ​
28, Aug 2017 , 9:39 pm        
រូបភាព
ខ្សែប្រយុទ្ធរបស់ខេមបូឌានថាយហ្គឺរ ពេជ្រ សុវណ្ណខេមរិន្ទ្រ និង ខ្សែបម្រើរបស់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន
ខ្សែប្រយុទ្ធរបស់ខេមបូឌានថាយហ្គឺរ ពេជ្រ សុវណ្ណខេមរិន្ទ្រ និង ខ្សែបម្រើរបស់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន
ដោយ:
​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ទាំង​២៣​នាក់ ដើម្បី​ត្រៀម​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​វៀតណាម ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup UAE 2019 នា​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ខាងមុខ​។ ក្នុង​បញ្ជី​ឈ្មោះ​ទាំង​២៣​នាក់​ក្រោម​ការដឹកនាំ​របស់ លោក Leonardo គេ​ឃើញ​មាន​កីឡាករ​ចំណូល​ថ្មី​ចំនួន​២​រូប គឺ​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន និង ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​។



​ខ្សែបម្រើ​របស់​ភ្នំពេញ​ក្រោ​ន អ៊​ន ចាន់​ប៉ូ​លីន និង​ខ្សែប្រយុទ្ធ​របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ ត្រូវបាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Leonardo Vitorino ជ្រើសរើស​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ មិនមាន​វត្តមាន​កីឡាករ សំអឿន ពិដោរ និង​ច្រឹង ពលរដ្ឋ ឡើយ​។

​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ភ្ញៀវ​វៀតណាម នា​ប្រកួត​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ AFC Asian Cup UAE 2019 នា​ថ្ងៃទី​៥ ខែកញ្ញា ខាងមុខនេះ​។ បច្ចុប្បន្ន កម្ពុជា​កំពុង​ឈរ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល​ដោយមាន​៣​ពិន្ទុ​ក្រោយ​ឈ្នះ​អា​ហ្វ​ហ្គា​នី​ស្ថាន ១-០ និង​ចាញ់​ហ្ស៊​កដា​នី ៧-០ ខណៈ​វៀតណាម​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​២​ពិន្ទុ​ក្រោយ​ស្មើ ១-១ ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ស្មើ ០-០ ជាមួយ​ហ្ស៊​កដា​នី​។ ឯ​ហ្ស៊​កដា​នី​ឈរ​កំពូល​តារាង​ដោយមាន​៦៤​ពិន្ទុ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ឈរ​បាត​តារាង​ដោយមាន​១​ពិន្ទុ​។  

​កីឡាករ​កម្ពុជា​ទាំង​២៣​នាក់​រួមមាន​៖ អ្នកចាំទី ស៊ូ យ៉ា​ទី​, អ៊ុំ សេរី​រ័ត្ន​, កែវ សុខ​សិលា​, ខ្សែការពារ ណុប តុលា​, សឿ​យ វិសាល​, នេន សុធា​រ័ត្ន​, ឆុំ ភី​សា​, សឿត បារាំង​, ស ពិសិដ្ឋ​, ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម​, រស់ សំអឿន​, ឈិន ឈឿន​, ទិ​ត្យ ឌី​ណា​, ធា​រី ចន្ថា​ប៊ី​ន​, សុះ ស៊ូ​ហា​ណា​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, ជួន ចាន់​ចាវ​, អ៊​ន ចាន់​ប៉ូ​លីន​, ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​, កែវ សុខ​ផេង​, ឃួន ឡា​បូ​រ៉ាវី​, ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​៕   


Tag:
 បាល់ទាត់​
  AFC Asian Cup UAE 2019
© រក្សាសិទ្ធិដោយ thmeythmey.com