កីឡាជាតិ
ជាតិ
អបអរសាទរ​! ឃីម ឌី​ម៉ា បាន​មេដាយមាស​ហើយ​ក្រោយ​ឈ្នះ​ថៃ​
29, Aug 2017 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកលេង​គុន​ខ្មែរ ឃីម ឌី​ម៉ា បានឈ្នះ​មេដាយមាស​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ក្រោយ​យកឈ្នះ​កីឡាករ​ថៃ Chonlawit Freedasak លើ​ប្រភេទ​ទម្ងន់​៦៣,៥​ក្រាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុងលទ្ធផល ២៩-២៨ លើស​ង្វៀន MiTEC ក្រុង​កូ​ឡា​ឡាំ​ពួរ​នា​រសៀល​ថ្ងៃទី​២៩ ខែសីហា នេះ​។​

 
​កីឡាករ​គុន​ខ្មែរ ឃីម ឌី​ម៉ា បា​នរក​មេដាយមាស​ទី​២​ឲ្យ​កម្ពុជា បន្ទាប់ពី​មេដាយមាស​របស់​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែល​រកបាន​លើ​វិ​ញ្ញាស​ប៉េតង់​វាយ​គូ​នារី​។ តែ​វា​ជា​មេដាយមាស​លើកដំបូង​លើ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​បាន​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​
 
​មុន​ឡើងមក​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡាករ ឃីម ឌី​ម៉ា បាន​ផ្តួល​កីឡាករ​ហ្វីលីពីន Ryan Jakiri ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ខណៈ​កីឡាករ​ថៃ Chonlawit Freedasak បាន​យកឈ្នះ​កីឡាករ​វៀតណាម Vo Van Dai ក្នុង​លទ្ធផល ៣០-២៧ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដូចគ្នា​៕   
 

Tag:
 SEA Games 2017
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com