ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​ម្ចាស់​ផ្ទះជួល កុំ​ដំឡើង​ថ្លៃឈ្នួល​បន្ទប់​រយៈ​ពេល​១​ឆ្នាំ​
30, Aug 2017 , 8:42 am        
រូបភាព
ដោយ: ថ្មីៗ
សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​ម្ចាស់​ផ្ទះជួល កុំ​ដំឡើង​ថ្លៃឈ្នួល​បន្ទប់​តាម​ប្រាក់ខែ​កម្មករ រយៈពេល​១​ឆ្នាំ​។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ទី​២ នៅ​ព្រឹក​ថ្ងៃ​៣០ សីហា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​តំបន់​ទាំងអស់ ចុះទៅ​ជួបចរចា​ជាមួយ​ម្ចាស់​ផ្ទះជួល ដោយ​មិន​តម្រូវ​ឲ្យ​ឡើងថ្លៃ​ផ្ទះជួល ពេញ​មួយឆ្នាំ ២០១៨ ស្រប​ពេលដែល​កម្មករ​ត្រូវ​ដំឡើង​ប្រាក់ខែ​ឡើយ​។​

 
​ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បាន​រំ​ឮ​ក​ប្រាប់​ម្ចាស់​ផ្ទះជួល​ថា រដ្ឋាភិបាល​នឹងមាន​ច្បាប់​កំណត់​តម្លៃ​ផ្ទះជួល​ឲ្យ​បាន​ត្រឹមត្រូវ​នាពេលខាងមុខ​។ ក្រៅពី​បញ្ហា​ថ្លៃឈ្នួល​ផ្ទះ​នេះ​នាយ​រដ្ឋមន្ត្រី ក៏បាន​លើក​ពី​បញ្ហា​ថ្លៃ​ទឹក​-​ភ្លើង សម្រាប់​កម្មករ ដែល​រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​ចំណាយ​តិចជាង​ចំណូល​ប្រាក់ខែ តាមរយៈ​កា​រត​បណ្ដាញទឹក​-​ភ្លើង​ដល់​បន្ទប់​ជួល​កម្មករ​ដោយផ្ទាល់​ផងដែរ​៕
 

Tag:
 ហ៊ុន សែន​
 ​ផ្ទះជួល​
 ​កម្មករ​
© រក្សាសិទ្ធិដោយ thmeythmey.com