ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំងឺ​គ្រុន​ក្រហម​៖ អា​ការៈដែល​អ្នក​គួរ​កត់ចំណាំ​ចាប់ពីពេលនេះ​ទៅ​
01, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​គ្រុន​ក្រហម ឬ Scarlet Fever គឺជា​ការបង្ក​រោគ​មួយ​ប្រភេទ​ដែល​កើត​ឡើងលើ​អ្នក​ដែលមាន​ជំងឺ​ឈឺបំពង់ករ​បង្កឡើង​ដោយ​ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី Streptococcus​។ ជំងឺ​នេះ​អាច​សម្គាល់​ដឹង​តាមរយៈ ការ​ឡើងជា​កន្ទួល​ក្រហមៗ​ស្រស់​នៅលើ​រាងកាយ ដែល​កើតឡើង​ជាមួយគ្នា​នឹង​ការ​ក្តៅខ្លួន​ខ្លាំង និង​ឈឺបំពង់ករ​។​



​ជំងឺ​គ្រុន​ក្រហម​នេះ​ច្រើនតែ​កើតឡើង​លើ​កុមារ​អាយុ​ចាប់ពី ៥ ទៅ​១៥​ឆ្នាំ​។ វា​ក៏​ត្រូវបាន​គេ​ឃើញ​ជា​ញឹកញាប់ និង​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​លើ​កុមារភាព​ដែរ ប៉ុន្តែ​សព្វថ្ងៃនេះ​បែរជា​កម្រ​ឃើញ​ទៅវិញ​។ ការព្យាបាល​ដោយ​ថ្នាំ​ផ្សះ គឺអាច​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ ហើយក៏​បង្ការ​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​ផ្សេង​ច្រើន​ទៀត​ដែរ​។ អ្នកស្រាវជ្រាវ​ក៏​មិន​ច្បាស់​ថា ហេតុអ្វី​បានជា​ជំងឺ​គ្រុន​ក្រហម​មានការ​ថយចុះ ខណៈពេលដែល​ជំងឺ​ឈឺបំពង់ករ​បង្កឡើង​ដោយ​បាក់តេរី​នៅតែ​កើតមាន​ជា​ញឹកញាប់​។​

​កន្ទួល​ក្រហមៗ​លើ​ស្បែក​ច្រើនតែ​ចាប់ផ្តើម​កើតឡើង​នៅលើ​ទ្រូង និង​ពោះ និង​រាលដាល​ពេញ​រាងកាយ​។ ចំពោះ​ស្បែក​ដែល​ផ្នត់ៗ​នៅ​ជុំវិញ​ឃ្លាគ កែងដៃ និង​ជង្គង់​ក៏​ងាយ​នឹង​កើតជា​កន្ទួល​ក្រហម​ខ្លាំង​ដែរ​។ ជា​ធម្ត​មា កន្ទួល​នេះ​កើត​យូរ​បំផុត​ពី ២ ទៅ​៧​ថ្ងៃ​។ ក្រោយពី​វា​ស្រាកស្រាន្ត​ហើយ ស្បែក​ដែល​បាត់​កន្ទួល​នោះ​នឹង​របក​ចេញ ជាពិសេស​ចុង​ម្រាមដៃ និង​ម្រាមជើង​តែម្តង​។​

​រោគសញ្ញា​ផ្សេងៗ​ទៀត​របស់​ជំងឺ​គ្រុន​ក្រហម​មានដូចជា​៖
•    ឡើង​បន្ទាត់​ក្រហម​នៅ​ជុំវិញ​ឃ្លាគ កែងដៃ និង​ជង្គង់​
•    មុខ​ទៅជា​ក្រហម​
•    សណ្តា​ត​ពណ៌​ក្រហម​ដូច​ស្ត្រ​បឺ​រី ឬ​អណ្តាត​ពណ៌​ស ដោយមាន​ចំណុច​ក្រហមៗ​
•    ឈឺបំពង់ករ ដោយមាន​ចំណុច​សៗ និង​លឿង​នៅ​បំពង់ករ​
•    ក្តៅខ្លួន​ចាប់ពី ៣៨.៣​អង្សារ​ឡើងទៅ​
•    ញ៉ាក់​
•    ឈឺក្បាល​
•    ហើម​ក្រពេញ​អា​មី​ដាស​
•    ចង្អោ និង​ក្អួត​
•    ហើម​ក្រពេញ​នៅ​កញ្ចឹងក​
•    ស្បែក​ស្លេកៗ​នៅ​ជុំវិញ​បបូរមាត់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com