ជាតិ
រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​ពលទាហាន​បន្ថែម​ចំនួន ៣៨៥០ នាក់​
03, Sep 2017 , 8:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ ជ្រើសរើស​ពលទាហាន​ប​ន្ថែ​ម​ចំនួន ៣៨៥០ នាក់ សម្រាប់​បំពេញ​ក្របខណ្ឌ​ឲ្យ​កងឯកភាព​មួយចំនួន​។


​សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំនេះ បានអនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពលទាហាន​ចំនួន ៣៨៥០​នាក់ សម្រាប់​បំពេញ​ក្របខណ្ឌ​ឲ្យ​កងឯកភាព​មួយចំនួន​។ ចំនួន​ពលទាហាន​ដែល​ជ្រើសរើស​នេះ ត្រូវ​បែងចែក​សម្រាប់​ទីបញ្ជាកា​រ​យោធភូមិភាគ​ទី​១​ចំនួន ២៥០​នាក់​, កងពលតូច​អន្តរាគមន៍​លេខ​១២៨​ចំនួន ២៩០០​នាក់​, តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង ២៥០​នាក់​, តំបន់​ប្រតិបត្តិការ​សឹក​រង​រតនគិរី ១០០​នាក់​, តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ១០០​នាក់ និង​កងអនុសេនាធំ​ស្រុក​សៀម​ប៉ាង​ចំនួន ២៥០ ។​
 
​សេចក្ដីសម្រេច​របស់រ​ដ្ឋា​ភិ​បាល​នេះ មាន​សុពលភាព​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​ទៅ​៕
 

Tag:
 ទាហាន​
© រក្សាសិទ្ធិដោយ thmeythmey.com