អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូ​បា​រុ ប្រកាស​រក​បេក្ខជន​ចូលរួម ដើម្បី​ឈ្នះ​រង្វាន់​ឡាន​ស៊ូ​បា​រុ​
07, Sep 2017 , 2:02 pm        
រូបភាព
​មកដល់​ទៀតហើយ​!! កម្មវិធី​ដ៏​រំជើបរំជួល​ប្រចាំឆ្នាំ គឺ​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត ស៊ូ​បា​រុ «SUBARU PALM CHALLENGE CAMBODIA 2017» លើក​ទី​៧ នឹង​មកដល់ ពាក់កណ្តាល​ខែកញ្ញា​នេះហើយ​!

​ក្រុមហ៊ុន​ម៉ូ​ធ័​រ អ៊ី​មេជ ខេ​ម​បូ​ឌា (Motor Image Cambodia) ដែលជា​តំណាង​ចែកចាយ      ផ្តាច់មុខ​រថយន្ត​ស៊ូ​បា​រុ និង​ជា​អ្នករៀបចំ​ការប្រកួត កំពុង​ប្រកាស​ទទួល​ចុះឈ្មោះ បេក្ខជន បេ​ក្ខ​នារី ដើម្បី​ចូលរួម​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូ​បា​រុ ដែលជា​ការប្រកួត​ដ៏​រំជើបរំជួល​ប្រចាំឆ្នាំ​។

​បេក្ខជន បេ​ក្ខ​នារី ចំនួន​៦០​នាក់ នឹង​ជ្រើសរើស​ដោយ​ការចុះឈ្មោះ ចាប់ពី​ថ្ងៃ​ទីនេះ​រហូតដល់​ថ្ងៃទី ១៦ កញ្ញា ២០១៧ ហើយ​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ នៅឯ​ផ្សារ​ទំនើប​សុ​វណ្ណា ។     



​ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត​ស៊ូ​បា​រុ​នេះ​គឺ​លំបាក និង​ទាមទារ​ឲ្យ​មាន​ភាព​អំណត់​អត់ធ្មត់​ដែល​បេក្ខជន​ទាំងអស់​តម្រូវ​ឲ្យ​ដាក់​បាតដៃ​ស្តាំ​លើ​រូប​បាតដៃ​ដែល​បិទ​រួចជាស្រេច​នៅលើ​រថយន្ត​។

​បេក្ខជន​១០​នាក់​ចុងក្រោយ​គេ ដែល​បាន​ឈរ​និង​ដាក់​បាតដៃ​បានយូរ​ជាងគេ ទៅតាម លក្ខខណ្ឌ នឹង​មានឱកាស​ធ្វើដំណើរ​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រទេស​សិង្ហ​បុរី ជាមួយ​បេក្ខជន​មកពី ១០ ប្រទេស​នៅ​កំឡុង​ខែតុលា ដើម្បី​ដណ្តើមយក​រង្វាន់​ធំ គឺ​រថយន្ត​ស៊ូ​បា​រុ មួយគ្រឿង​។

​កម្មវិធី​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ពី​ភេ​ស​ជ្ជះ BON Tea ដែល​ត្រូវបាន​ផលិតឡើង​ក្រោម​បច្ចេកទេស​ឈានមុខ និង​សុវត្ថិភាព​បំផុត​របស់​ក្រុមហ៊ុន​តៃវ៉ាន​។​

​ដូច្នេះ សូម​ត្រៀមខ្លួន និង​រួសរាន់​ឡើង​ដើម្បី​ចុះឈ្មោះ​សាកល្បង​សមត្ថភាព និង​ភាព​តស៊ូ​អត់ធ្មត់​របស់លោក​អ្នក​។​



​ព័ត៌មាន​បន្ថែម​អំពី​ការចុះឈ្មោះ និង​លក្ខខណ្ឌ​នៃ​ការប្រកួត សូម​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ ០៨៩ ៩៩៩ ៦៩៨/០១៦ ៣០៣ ៤០៤ ឬ​ចូលទៅ​កាន់​ហ្វេ​ស​បុក​ផេ​ក https://www.facebook.com/SubaruPalmChallengeCambodia/?ref=br_rs

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com