អត្ថបទពាណិជ្ជកម្ម
គីម ហាប់ ចាប់យក​សាកលវិទ្យាល័យ​ដែល​ល្អ​ជាងគេ មក​ជំនួស​អាជីព​ជា​កីឡាករ​បាល់ទាត់​
11, Sep 2017 , 9:21 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ យុវជន​ឆ្នើម​ផ្នែក​កីឡាបាល់ទាត់ គីម ហាប់ បានសម្រេច​ចិត្ត​ចាប់យក​ការអប់រំ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ជំនួស​អាជីព​ជា​កីឡាករ​ជម្រើសជាតិ ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប​នឹង​បំណង​ចង់​ក្លាយជា​អ្នកការទូត​ទៅ​ថៃ្ង​អនាគត​។
 
​កីឡាករ​បាល់ទាត់​វ័យក្មេង​ដ៏​ឆ្នើម​ខាងលើនេះ​បាន​និយាយថា​៖ «​ដំបូង​ឡើយ ខ្ញុំ​មានការ​រាល​រែក​ខ្លាំងណាស់ មិនដឹងថា​តើ​ខ្ញុំ​ត្រូវ​ចាប់យក​អាជីព​ជា​អ្នកកីឡា ឫ​ក៏ត្រូវ​ចាប់យក​ជំនាញ​អ្វី​ផ្សេង ទីបំផុត​ខ្ញុំ​ក៏បាន​សម្រេចចិត្ត​បន្ត​ការសិក្សា​នៅ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP)» ។​



​គីម ហាប់ អាយុ ១៩​ឆ្នាំ បាន​បន្តថា​៖ «​បន្ទាប់ពី​សិក្សា​បាន​១​ឆមាស​មក  ខ្ញុំ​ពិតជា​ពេញចិត្ត​ណាស់ ព្រោះ​ខ្ញុំ​ជ្រើសរើស​ចំ​សាកលវិទ្យាល័យ​ដែល​ផ្តល់​ការអប់រំ​ខ្ពស់ ហើយ​ខ្ញុំ​គិតថា AUPP ជា​សកល​វិទ្យាល័យ​ដែល​ល្អ​ជាងគេ​នៅ​កម្ពុជា​» ។
 
​បើទោះបីជា យុវជន​រូបនេះ​បានសម្រេច​ប្តូរ​យក​ការសិក្សា​ក៏ដោយ គីម ហាប់ ក៏​នៅតែ​យក​ពេលទំនេរ​ពី​ការសិក្សា មកលេង​កីឡាបាល់ទាត់​ពាក់កណ្តាល​អាជីព ដើម្បី​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ។



​លោក សាស្ត្រាចារ្យ  បណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ AUPP បាន​មានប្រសាសន៍ថា​៖ «​តាមរយៈ​កម្មវិធីសិក្សា​សញ្ញាបត្រ​ពីរ (Dual Degree Programs) របស់​AUPP  និស្សិត​ពុំ​ចាំបាច់​ចំណាយ​ពេលវេលា និង​ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក​ឡើយ​» ។



AUPP បានចាប់ផ្តើម​ទទួល​ពាក្យ​ចូលរៀន និង​ប្រឹក្សា​យោបល់​អប់រំ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ចាប់ពីពេលនេះ​រហូតដល់​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៧​។
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​តាមរយៈ​ទូរ​សព្ទ​លេខ​៖ ០២៣-៩៩០-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬ​ចូលទៅ​កាន់​គេហទំព័រ​៖ www.aupp.edu.kh​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com