ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
អ្នកអភិវឌ្ឍបច្ចេកវិទ្យារាប់រយនាក់ជួបជុំគ្នានៅសាកលវិទ្យាល័យហ្សាម៉ាន់
11, Sep 2017 ,
2:32 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖កាលពីពេលថ្មីៗនេះ អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងសិស្សនិស្សិតប្រមាណ២០០នាក់ បានជួបជុំគ្នានៅសាកលវិទ្យាល័យហ្សាម៉ាន់ នាឱកាសសន្និបាតពាក់កណ្ដាលឆ្នាំនៃអ្នកសរសេរកូដ ដែលរៀបចំដោយក្រុមអ្នកសរសេរកូដខ្មែរ និងសាកលវិទ្យាល័យហ្សាម៉ាន់។
នេះគឺជាការជួបជុំលើកទីពីរ និងជាការជួបជុំដ៏ធំបំផុតនៃអ្នកអភិវឌ្ឍបច្ចេកវិទ្យាមកពីទូទាំងប្រទេស ដើម្បីជជែកពិភាក្សាពីការអភិវឌ្ឍចុងក្រោយនៃវិស័យបច្ចេកវិទ្យានៅកម្ពុជា ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួម និងចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមក។
វាគ្មិន៥នាក់ត្រូវបានអញ្ជើញឲ្យផ្ដល់មតិយោបល់ក្នុងកម្មវិធីជួបជុំនេះ។ អ្នកចាត់ការរងក្រុមហ៊ុន Deloitte Cambodia លោក លី វ៉ាន់ឌី បានផ្ដល់គំនិតស្ដីពី Application Secuirty ហើយ លោក Mike Gaertner នាយកប្រតិបត្តការ (COO) របស់ក្រុមហ៊ុន Sabay ផ្ដល់បទពិសោធស្ដីពី Continuous Integration ។
លោក Kak Soky សម្របសម្រួលផ្នែកស្រាវជ្រាវនៃ NITPICT និយាយពី Khmer Speech to Speech Translation ។ លោក Ly Channa មកពី BookMeBus បង្រៀនពី API ដ៏មានឥទ្ធិពល និងវាគ្មិនចុងក្រោយ គឺលោក Vannak Moremi ដែលជានិស្សិតហ្សាម៉ាន់ ដែលផ្ដល់ការណែនាំទាក់ទងការអភិវឌ្ឍវ៉េបចុងក្រោយបំផុតជាមួយ ELM ។
លោក Vitou Phy អតីតនិស្សិតនៃសាកលវិទ្យាល័យហ្សាម៉ាន់ និងជាអ្នករៀបចំកម្មវិធីនិយាយថា៖ «យើងមានទស្សនវិស័ដើម្បីអភិវឌ្ឍសហគមន៍អ្នកសរសេរកូដដំបូងគេនៅកម្ពុជាឲ្យក្លាយជាកន្លែងដែលគំនិតចម្រុះគ្នា និងការសហការត្រូវបានប្រកាន់យក។ សន្និបាតនេះត្រូវបង្កើតក្នុងគោលបំណងនេះ ហើយវាក៏ក្លាយជាវេទិកាសម្រាប់អ្នកអភិវឌ្ឍបច្ចេកវិទ្យាទាំងអស់ក្នុងរៀនសូត្រ ចែករំលែក និងលើកទឹកចិត្តគ្នាដើម្បីដើម្បីផលិតបច្ចេកវិទ្យាដែលល្អ និងមានសុវត្ថិភាព»។
លោក Narundet Srong នាយកបច្ចេកវិទ្យា (CTO) នៃក្រុមហ៊ុន Spare Cambodia និយាយដែរថាសន្និបាតអ្នកសរសេកូដខ្មែរ ផ្ដល់ឱកាសដ៏អស្ចារ្យឲ្យយើងក្នុងការរៀនសូត្រពីអ្នកជំនាញ ហើយលោករៀនសូត្របានយ៉ាងច្រើនពីព្រឹត្តិការណ៍នេះ។ លោកគិតថាវេទិកាបែបនេះគួរតែបង្កើតឲ្យបានច្រើនថែមទៀតនៅកម្ពុជា។
អ្នកសរសេរកូដកម្ពុជា និងសាកលវិទ្យាល័យហ្សាម៉ាន់ មានការប្ដេជ្ញាចិត្តក្នុងរៀបចំព្រឹត្តិការណ៍នេះពីរដងជាប្រចាំក្នុងមួយឆ្នាំ។ សម្រាប់ព្រឹត្តិការណ៍លើកក្រោយ សូមតាមដានតាមរយៈគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យហ្សាម៉ាន់ ឬក៏តាមរយៈហ្វេសប៊ុក៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
6 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
1 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម