អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បើកសាខាខេត្តសៀមរាប ដើម្បីពង្រីកការការពារហិរញ្ញវត្ថុដល់អតិថិជនកម្ពុជា
× ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានពង្រីកវិសាលភាពរបស់ខ្លួន ដើម្បីផ្ដល់ផលិតផល និងសេវាការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត តាមរយៈការសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាប ។
ពិធីសម្ពោធសាខាថ្មីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលរងខេត្តសៀមរាប លោក អ៊ិន មាត្រា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកក្រុមហ៊ុន ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ទីប្រឹក្សាហិរញ្ញវត្ថុ និងភ្ញៀវកិត្តិយសជាច្រើនរូប។
លោក David Nutman បានពន្យល់ថា ខេត្តសៀមរាប គឺជាជម្រើសគោលដៅសំខាន់សម្រាប់ការ ពង្រីកបន្តទៀតនូវវត្តមានរបស់ក្រុមហ៊ុន បន្ទាប់ពីការបើកសម្ពោធការិយាល័យនៅខេត្តបាត់ដំបងកាលពីខែឧសភាកន្លងមក ។
លោកបានបន្ថែមទៀតថា ៖ “កម្មវិធីនាថ្ងៃនេះ គឺជាសក្ខីកម្មមួយច្បាស់លាស់អំពីការខិតខំពង្រីក និងការផ្ដល់សេវាធានារ៉ាប់រងអាយុជីវិត និងការពារដល់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ។ យើងខ្ញុំនឹងខិតខំពង្រឹងការផ្ដល់សេវា និងផលិតផល ដែលល្អប្រសើរនៅក្នុងខេត្តសៀមរាបរបស់យើង ដែលជាខេត្តមានសារៈសំខាន់ក្នុងប្រវត្តិសាស្ត្រ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” ។ លោក បានបន្តទៀតថា ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបន្តធ្វើការងារជាមួយសហគមន៍ ដោយផ្ដល់ការគាំទ្រកាន់តែទូលំទូលាយជាងមុន ទាក់ទិននិងវិស័យអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាទូទៅ ក៏ដូចជាយុទ្ធនាការ ដើម្បីសង្គមមានសុវត្ថិភាពជាងមុន។
ក្រុមហ៊ុន ព្រូដិនសល មានដើមកំណើតនៅចក្រភពអង់គ្លេស និងមានប្រវត្តិជាយូរមកហើយ ក្នុងការផ្ដល់សេវាការពារផ្នែកហិរញ្ញវត្ថុ ប្រកបដោយការទុកចិត្ត។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តែងចាត់ទុកអតិថិជនជាបេះដូងនៃអាជីវកម្មរបស់ខ្លួន ហើយមានបំណងផ្ដល់ដំណោះស្រាយសមស្របទៅតាមតម្រូវការការពារហិរញ្ញវត្ថុ ដែលចេះតែវិវត្តឥតឈប់ឈរ។
ខេត្តសៀមរាប មានឧស្សាហកម្មទេសចរណ៍ដែលលូតលាស់ និងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ហើយខេត្តនេះបានមើលឃើញនូវកំណើនយ៉ាងលឿន នៃតម្រូវការចង់បានផលិតផលធ្វើផែនការហិរញ្ញវត្ថុ ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានផែនការជួយបំពេញតម្រូវការមួយនេះ តាមរយៈការបង្កើនអតិថិជនថ្មីៗ និងការជួបផ្ទាល់ក្នុងផ្ដល់ការប្រឹក្សាយោបល់ និងដំបូន្មានលើការកសាងផែនការហិរញ្ញវត្ថុ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុននឹងរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋនៅក្នុងខេត្តសៀមរាប ដើម្បីបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃការកសាងផែនការហិរញ្ញវត្ថុឱ្យបានល្អប្រសើរ ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីសេវាធានារ៉ាប់រងអាយុជីវិត ដែលជាវិធីសាស្ត្រក្នុងការការពារអ្នកជាទីស្រលាញ់ ក្នុងករណីមានគ្រោះអកុសលកើតឡើងលើបុគ្គលដែលជាកម្មវត្ថុនៃការធានា ដូចជាក្នុង ករណីមរណភាព ឬពិការភាពទាំងស្រុង ជាដើម។
អភិបាលរងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានកោតសរសើរដល់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានសម្រេចចិត្តបើកសាខានៅក្នុងខេត្តមួយនេះ។
ឯកឧត្តម បានមានលើកឡើងថា៖ “ស្របពេលដែលខេត្តសៀមរាបបន្តលូតលាស់ និងអភិវឌ្ឍ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលក្រុមហ៊ុននានា ដូចជាក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាដើម ត្រូវបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋយើង ។ តាមរយៈការវិនិយោគនេះ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងចូលរួមប្រកួតប្រជែងតម្លៃលើទីផ្សារប្រកបដោយសមធម៌ និងផ្ដល់នូវសេវាកម្មជាច្រើនទៀតតាមតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងខេត្តរបស់យើង”។
លោក អ៊ិន មាត្រា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានមតិស្រដៀងគ្នានោះដែរ ហើយលោកបានមានប្រសាសន៍ថា៖ “ការពង្រីកសាខាថ្មីបន្ថែមតាមបណ្តាខេត្ត គឺជាភស្តុតាងមួយដែលបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងកិច្ចសហប្រតិបត្តិការជាមួយនឹងបញ្ញត្តិករធានារ៉ាប់រង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីផ្ដល់សេវាកម្មធានារ៉ាប់រង ឆ្ពោះទៅការសម្រេច និងការដោះស្រាយសំណងឱ្យទាន់ពេលវេលាជូនអតិថិជន និងក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅប្រទេសកម្ពុជា”។
ការពង្រីកការិយាល័យសាខារបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងជួយពង្រឹងភាពជាដៃគូជាមួយនឹងដៃគូយុទ្ធសាស្ត្ររបស់ខ្លួន គឺធនាគារអេស៊ីលីដា ដែលក្នុងនោះ ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា កំពុងតែមានផ្ដល់ជូននៅតាមសាខាធនាគារអេស៊ីលីដាចំនួនជាង ១០០ កន្លែងទូទាំងប្រទេស តាមរយៈទីប្រឹក្សាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈរបស់ក្រុមហ៊ុន ក៏ដូចជា ទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតជាច្រើនរូប ។
ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ចំពោះការអប់រំផ្នែកហិរញ្ញវត្ថុ និងការផ្ដល់នូវដំណោះស្រាយល្អបំផុតលើការកសាងផែនការហិរញ្ញវត្ថុ បានធ្វើឱ្យក្រុមហ៊ុនសម្រេចបាននូវសមិទ្ធផលត្រចះត្រចង់កាលពីខែមិថុនា ឆ្នាំ ២០១៧ ដោយបានចេញលក់ប័ណ្ណសន្យារ៉ាប់រងបានរហូតដល់ទៅ ១០ ម៉ឺនប័ណ្ណសន្យា នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្ដើមប្រតិបត្តិការនាឆ្នាំ ២០១៣ មក។
ទន្ទឹមនឹងនេះក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏តែងបានតបស្នងត្រលប់ទៅឱ្យសហគមន៍របស់ខ្លួនវិញផងដែរ ។ ក្រុមហ៊ុនបានដាក់ចេញនូវកម្មវិធីសហគមន៍ជាច្រើន ដូចជា កម្មវិធី វិធានការសុវត្ថិភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់ពលរដ្ឋកម្ពុជា កម្មវិធីអំណានដំបូង ដើម្បីបំផុសការយល់ដឹងអំពីអត្ថប្រយោជន៍នៃការអាន និងកម្មវិធី ឆា-ឈីង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលគំនិតងាយៗក្នុងការគ្រប់គ្រងលុយកាក់ ។ ទន្ទឹមនឹងនេះ កាលពីពេលថ្មីៗ បុគ្គលិកក្រុមហ៊ុនក៏បានធ្វើដំណើរទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ក្នុងខេត្តសៀមរាប ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ចំពោះកុមារផងដែរ។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com