ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​ជនជាតិ​អាមេរិក​ដែល​កំពុង​ធ្វើ​ចារកម្ម​នៅ​កម្ពុជា
15, Sep 2017 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ស៊ើបអង្កេត​លើ​ជនជាតិ​អាមេរិក​ដែល​កំពុង​រស់នៅ​កម្ពុជា​ទាំងអស់ ដើម្បី​ស្រាវជ្រាវ​រក​អ្នកធ្វើ​ចារកម្ម ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។



​រដ្ឋាភិបាល ក៏​ធ្លាប់​ដឹងថា មាន​ជនជាតិ​អាមេរិក បានមក​ធ្វើ​ចារកម្ម​បង្ក​អសន្តិសុខ​នៅក្នុង​ប្រទេស​កម្ពុជា​កន្ល​ង​មក​ដែរ​។

ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖



​អម​ជាមួយ​ការបញ្ជា​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​អាមេរិក​ បកស្រាយ​ជុំវិញ​ការផ្ញើ​សារ​ឲ្យ​ជនជាតិ​អាមេរិកមានការ​ប្រុងប្រយ័ត្ន ចំពោះ​សន្តិសុខ​ប្រទេស​កម្ពុជា​។

ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ចោទ​ជា​សំនួរ​ទៅ​អាមេរិក​វិញ​ថា តើ​អាមេរិក​ប្រើ​សារ​បែបនេះ មានព័ត៌មាន​ភេ​វរ​កម្មកម្ពុជា ឫ​ក៏មាន​បំណង​បាញ់​មី​ស៊ី​ល​មកលើកម្ពុជា ឫ​ក៏​ចង់​បំភិតបំភ័យ​ប្រជាជន​កម្ពុជា​?


Tag:
 ហ៊ុន សែន​
  ចារកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com