កីឡាអន្តរជាតិ
អន្តរជាតិ
Europa៖ អ្នកគាំទ្រ Cologne ជាង​២​ម៉ឺន​នាក់​លើកគ្នា​ទៅ​កីឡដ្ឋាន Emirates តែ​២៩០០​នាក់​ប៉ុណ្ណោះ​ដែលមាន​សំបុត្រ​
15, Sep 2017 , 11:25 am        
រូបភាព
​ការប្រកួត​រវាង Arsenal និង FC Cologne ក្នុង​វគ្គ​ចែក​ពូ​ល UEFA Europa League ត្រូវបាន​ពន្យា​ពេល​មួយ​ម៉ោង​មុន​ចាប់ផ្តើម​ការប្រកួត ដោយសារ​មាន​អ្នកគាំទ្រ​សម្រុកចូល​ទស្សនា​ច្រើន​លើស​ចំណុះ​។​



BBC បាន​ចុះផ្សាយ​ថា អ្នកគាំទ្រ​ក្រុម​មកពី​អាល្លឺម៉ង់ Cologne ប្រហែល​២​ម៉ឺន​នាក់​បានមក​ដល់​មុខ​កីឡដ្ឋាន Emirates Stadium របស់​ក្រុម​កាំភ្លើង​ធំ Arsenal ខណៈ​អ្នកមាន​សំបុត្រ​ចូល​ទស្សនា​ត្រឹមតែ ២៩០០​នាក់​ប៉ុណ្ណោះ​។​

​ដោយសារតែ​ក្រុម​អ្នកគាំទ្រ​ដែល​ធ្វើដំណើរ​ពី​អាល្លឺម៉ង​ទាំងនោះ មាន​ចំនួន​ច្រើន​កុះករ​ពេក និង​ធ្វើ​ឲ្យ​មានការ​រំខាន​នៅ​មាត់ទ្វារ​ចូល​ទីលាន ទើប​ធ្វើ​ឲ្យ​ការប្រកួត​នេះ​ត្រូវ​ពន្យា​ពេល ១​ម៉ោង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​។ ប៉ុន្តែ​ក្នុងចំណោម​អ្នកគាំទ្រ​ទាំងនោះ មាន​៥​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ដោយ​សង្ស័យថា​បាន​ប្រព្រឹត្តិ​បទល្មើស​នៅ​ទីនោះ​។​

​យ៉ាងណាក៏ដោយ មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ណាមួយ​កើតឡើង​នោះទេ នៅ​អំឡុង​ការប្រកួត​ដែល Arsenal ទទួល​ជ័យជម្នះ​លើ​ក្រុម Cologne ៣-១ នា​ការប្រកួត​ដំបូង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នេះ​៕



​លទ្ធផល​នៃ​ការប្រកួត​ផ្សេងទៀត​ក្នុង​ពានរង្វាន់ Europa League៖

​ពូ​ល A
Slavia Prague ១-០ Maccabi Tel-Aviv
Villarreal  ៣- ១ FC Astana

​ពូ​ល B
Dynamo Kiev ៣-១ Skenderbeu
Young Boys ១-១ Partizan Belgrade

​ពូ​ល C
Istanbul Basaksehir ០-០ Ludogorets Razgrad
1899 Hoffenheim ១-២ Sporting Braga

​ពូ​ល D
Austria Vienna ១-៥ AC Milan
HNK Rijeka ១-២ AEK Athens

​ពូ​ល E
Apollon Limassol ១-១ Lyon
Atalanta ៣-០ Everton

​ពូ​ល F
FC Copenhagen ០-០ Lokomotiv Moscow
Zlín ០-០ Sheriff Tiraspol

​ពូ​ល G
Steaua Bucharest ៣-០ Viktoria Plzen
Hapoel Be'er Sheva ២-១ Lugano

​ពូ​ល H
Crvena Zvezda ១-១ BATE Borisov
Arsenal ៣-១ 1. FC Köln (Cologne)

​ពូ​ល I
Marseille ១-០ Konyaspor
Vitória Guimarães ១-១ FC Red Bull Salzburg

​ពូ​ល J
Hertha BSC ០-០ Athletic Bilbao
Zorya Luhansk ០-២ Östersunds FK

​ពូ​ល K
SV Zulte Waregem ១-៥ Nice
Vitesse ២-៣ Lazio

​ពូ​ល L

Real Sociedad ៤-០ Rosenborg
Vardar ០-៥ Zenit St Petersburg



Tag:
 បាល់ទាត់​
  UEFA Europa League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com