ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន​
15, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា អ្នក​ដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ជាពិសេស​តាម​ការណែនាំ​ត្រឹមត្រូវ​មិនសូវមាន​បញ្ហា​ជំងឺ​បេះដូង និង​ជំងឺ​ស​សៃ​ឈាម​ច្រើន​ដូច​អ្នក​ដែល​មិន​ធ្លាប់​ញ៉ាំ​គ្រឿង​ស្រវឹង​សោះឡើយ​។



​ការសិក្សា​នេះ​ចំណាយពេល ៤​ឆ្នាំ ដោយ​សង្កេត​ទៅលើ​មនុស្សពេញវ័យ​រហូតដល់ ២​លាន​នាក់ ដែល​មិន​ធ្លាប់មាន​ជំងឺ​បេះដូង​សរសៃឈាម​អ្វី​ទាំ​អ​អស់​។ ជា​លទ្ធផល​គេ​រកឃើញថា អ្នក​ដែល​មិន​ញ៉ាំ​គ្រឿង​ស្រវឹង​សោះ ទំនងជា​ងាយ​មាន​ជំងឺ​ច្រើន​ប្រភេទ​ដែល​ត្រូវ​ព្យាបាល​ដូចជា​ជំងឺ​បេះដូង គាំងបេះដូង និង​ឈឺ​ដើមទ្រូង​ដោយសារតែ​ប៉េះ​។ ចំណែកឯ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​កម្រិត​មធ្យម​តាម​ការណែនាំ ដោយ​បុរស ២១​ដង​ក្នុង​មួយ​សប្តាហ៍ និង​ស្ត្រី ១៤​ដង​ក្នុង​មួយ​សប្តាហ៍ គឺ​មិន​ងាយ​មាន​ជំងឺ​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​ភាពខុសគ្នា​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ជំងឺ​របត់​ឈាម​ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ហូរឈាម​ក្នុង​ខួរក្បាល​។​

​ចំពោះ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​លើសពី​ការណែនាំ បែរជា​មានការ​ប្រឈមមុខ​ខ្ពស់​ទៅវិញ​។ សម្រាប់​អ្នក​ញ៉ាំ​ម្តងម្កាល និង​អ្នក​ធ្លាប់​ញ៉ាំ​ច្រើនៗ​កាលពី​ពេលមុនៗ​ក៏​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​បេះដូង​ដែរ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​ល្អ​ទាំងអស់គ្នា ការទទួល​ទាន​គ្រឿង​ស្រវឹង​គួរតែ​ធ្វើ​ទៅតាម​ការណែនាំ ដោយ​ស្ត្រី និង​បុរស​មិនគួរណា​ញ៉ាំ​ច្រើនជាង​១៤​ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។ ដោយ​កម្រិត​ប៉ុណ្ណេះ​គឺ​សុវត្ថិភាព​សម្រាប់​សុខភាព​ហើយ​។ យ៉ាងណាមិញ មាន​វិធី​ច្រើន​ទៀត​ដែល​អាចមាន​ប្រសិទ្ធភាព​ជាង​នេះ​ក្នុង​ការបង្ការ​ជំងឺ​បេះដូង​ដូចជា​ការហាត់​ប្រាណ​ជាប្រចាំ​ជាដើម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com