ជាតិ
សិស្ស​និទ្ទេស​A ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ បានទទួល​ម៉ូតូ​មួយគ្រឿង​ពី​រដ្ឋមន្ត្រី​សង្គមកិច្ច​
17, Sep 2017 , 9:59 pm        
រូបភាព
រូបភាពពី​​​ហ្វេស​​​ប៊ុកក្រសួង​​​សង្គមកិច្ច
រូបភាពពី​​​ហ្វេស​​​ប៊ុកក្រសួង​​​សង្គមកិច្ច
ដោយ:
​ភ្នំពេញ​៖ កញ្ញា សេង ហ្គេ​ច​លាង សិស្ស​និទ្ទេស​A នៅ​ខេត្ត​ត្បូងឃ្មុំ​ម្នាក់ ក្នុងចំណោម​៧​នាក់ មានឱកាស ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ​មួយគ្រឿង ពី​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​



​ក្រៅពី​ផ្តល់​ម៉ូតូ​មួយគ្រឿង​សម្រាប់​សិស្ស​និទ្ទេស​A លោក វង សូត  រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្តល់​ថវិកា​ដល់​សិស្ស​និទ្ទេស​B​ចំនួន ១២ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល សិស្ស​ជាប់​និទ្ទេស C ៣៣ នាក់ ដោយ​ក្នុង​ម្នាក់​ថវិកា​ទទួល ១០​ម៉ឺន​រៀល និង​សិស្ស​ជាប់​និទ្ទេស D និង E ៣៨៩ នាក់ ក្នុង​ម្នាក់​ថវិកា ៥​ម៉ឺន​រៀល​។ ការផ្តល់​រង្វាន់​លើកទឹកចិត្ត​នេះ គឺធ្វើឡើង​នៅ​សាលាខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា​៕ 


Tag:
 ​វង សូត​
 ​ បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com