ជាតិ
បេក្ខជន​ជាប់​បាក់​ឌុប អាច​ដក​វិញ្ញាបនបត្រ​ប​ណ្ណោះ​អាសន្ន ចាប់​ពីថ្ងៃ​អង្គារ​នេះ
18, Sep 2017 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
 
​បេក្ខជន​ដែល​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១៧​នេះ អាច​ទទួលបាន​វិញ្ញាបនបត្រ​ប​ណ្ណោះ​អាសន្ន ចាប់​ពីថ្ងៃ​អង្គារ ទី​១៩ ខែកញ្ញា​នេះ ពី​គ្រឹះស្ថានសិក្សា​របស់ខ្លួន​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។



​បើតាម​លិខិត​ដដែល ការផ្តល់​វិញ្ញាបនបត្រ​ជូន​ដល់​បេក្ខជន ពុំមាន​គិតថ្លៃ​ឡើយ ។ រាល់​បាតុភាព​ទាំងឡាយណា ដែល​កើតចេញពី​ការផ្តល់​វិញ្ញាបនបត្រ​នេះ គណៈ​គ្រប់គ្រង​ស្ថាន​សាមី​ជា​អ្នកទទួលខុសត្រូវ ហើយ​ការផ្តល់​វិញ្ញាបនបត្រ​ប​ណ្ណោះ​អាសន្ន ត្រូវមាន​របាយការណ៍​ពី​ការផ្តល់ ដោយ​បញ្ជាក់​ពី​ពេលវេលា និង​មាន​ចុះហត្ថលេខា​របស់​អាជ្ញាធ​រ​ក្នុង​ទីតាំង​ដែល​គ្រឹះស្ថាន ស្ថិតនៅ និង​នាយក នាយករង​គ្រឹះស្ថានសិក្សា​៕
 

Tag:
 បាក់​ឌុប​
  ​វិញ្ញាបនបត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com