ជាតិ
នាយ យ៉ាន ធ្វើ​រថយន្ត​HUMMER ពី​ក្រដាសកាតុង ដើម្បី​ផលិត​វីដេអូ​ចម្រៀង និង​ទុក​ឲ្យ​ក្មេង​កំព្រា​លេង​
18, Sep 2017 , 8:19 pm        
រូបភាព
 
​នាយ យ៉ាន កាលពីពេល​កន្លងទៅ បានធ្វើ​រថយន្ត​HUMMER ពី​ក្រដាសកាតុង ដែលមាន​ទំហំ​តូច​ជាង​រថយន្ត​ពិត ២​ដង​កន្លះ ដើម្បី​ប្រើ​ក្នុង​វីដេអូ​ចម្រៀង​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា​«​ចម្រៀង «​ជិះ HUMMER លេង​នឹង​បង » ។ បទ​នេះ ច្រៀង​ដោយ​យុវជន រ័ត្ន តុលា និពន្ធ​ទំនុកច្រៀង​ដោយ​នាយ យ៉ាន ជាមួយ​បទ​ភ្លេង​ដើម​បទ «​ជិះទូក​លេង​នឹង​បង​» របស់លោក ម៉ិ​ញ សុធី​វណ្ណ​។ បន្ទាប់ពី​ថត​បទ​ចម្រៀង​ចប់ នាយ យ៉ាន បាន​យក​រថយន្ត HUMMER ពី​ក្រដាសកាតុង​នោះ​ទៅ​ឲ្យ​ក្មេងៗ​ដែល​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា​លេង​កម្សាន្ត​។​




​រៀងរាល់ថ្ងៃ​នាយ យ៉ាន ចេះតែ​ជិះ​ទោចក្រយាន​។ ដោយ​នាយ​គ្មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​ឡាន (thmeythmey ប្រាក់ខែ​តិចពេក​) គាត់​មានគំនិត​ធ្វើ​ខ្លួនឯង​តែម្ដង​។ ប្រភេទ​រថយន្ដ​ដែល​នាយ យ៉ាន ពេញចិត្ត​គឺ HUMMER ពីព្រោះ​វា​ធំ​ល្មម ដើម្បី​ជិះជាន់​គេ ហើយ​វា​ប្រើ​ប្រេង​ឥន្ទៈ​ច្រើន គឺ​២២​លីត្រ ក្នុង​១០០​គីឡូម៉ែត្រ ដើម្បី​បំពុលបរិយាកាស​យ៉ាងខ្លាំង​។ អតីត​ម៉ាក HUMMER របស់​ក្រុមហ៊ុន​អាមេរិកាំង General Motors បាន​មានជីវិត​តែ​មួយរយៈ​ប៉ុណ្ណោះ ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១០​។ វា​ប្លែក​ត្រង់​ថា          រថយន្ដ​ដើម ដែលមាន​ឈ្មោះថា Humvee មិនមែនជា​ឡាន​សម្រាប់​សាធារណជន​ទេ គឺ​សម្រាប់​យោធា​។​

  
 
​នាយ យ៉ាន​ចាប់ផ្ដើម​គូរ​ប្លង់ H1 ដែលជា​រថយន្ដ HUMMER សេរី​ដំបូង​គេ​បង្អស់​។ រួចរាល់​នាយ​ទិញ​សម្ភារ​ដូចជា កា​តុង ថ្នាំលាប កាំបិត បន្ទាត់ និង​កាវ​ជាដើម​។ ពេលនោះ​គាត់​ចាប់ផ្ដើម​ការងារ គូ​រលើ​ក្រដាសកាតុង កាត់​កា​តុង​តាម​ខ្សែ លាបថ្នាំ​យ៉ាង​ត្រឹមត្រូវ បិទ​ឲ្យ​ជាប់​។ បន្ទាប់ពី​បានធ្វើការ​អស់​រយៈពេល បួន​ថ្ងៃ​ពេញ ច្បាស់​ហើយ​គឺ​ពិបាក​ជិះ​ណាស់ ពីព្រោះ​ឡាន​នោះ​គ្មាន​ម៉ាស៊ីន​ទេ​។ ម្យ៉ាងទៀត​វា​តូច​ជាង HUMMER ពិត ២,៥​ដង (échelle 1/2,5)​។ ការពិត នាយ យ៉ាន​ធ្វើ​រថ​យន្ដកា​តុង​នេះ សម្រាប់​ប្រើ​ក្នុង​វីដេអូ​បទ​ចម្រៀង «​ជិះ HUMMER លេង​នឹង​បង » ច្រៀង​ដោយ​យុវជន រ័ត្ន តុលា និង​និពន្ធ​ទំនុកច្រៀង​ដោយ​នាយ យ៉ាន ជាមួយ​បទ​ភ្លេង​ដើម​បទ «​ជិះទូក​លេង​នឹង​បង​» របស់លោក ម៉ិ​ញ សុធី​វណ្ណ​។ ក្នុង​ខារ៉ាអូខេ​នោះ លោក តុលា បើករថយន្ដ HUMMER កា​តុង ហើយក៏​មានការ​ចូលរួម​សំដែង​ពី​កញ្ញា អេ​វ៉ា​ផង​។ 
 
​សូមបញ្ជាក់ថា ត្រូវបាន​ថត​សំឡេង​ក្នុង​បន្ទប់​បញ្ចូល​សំឡេង​របស់​សារព័ត៌មាន​ថ្មីៗ​។ រីឯ​ឡាន​ពិសេស​របស់​នាយ យ៉ាន នោះ​ថត​ហើយ ត្រូវបាន​ផ្ដល់ឱកាស​ឲ្យ​វា​មានជីវិត​មួយទៀត គឺ​ទុក​ឲ្យ​កូនក្មេង​មណ្ឌលកុមារ​ពិការ​លេង​ជាមួយ​។​
 
សូម​អញ្ជើញ​ទស្សនា​វីដេអូ​ចម្រៀង​ដែល​នាយ យ៉ាន ផលិត និង​ទស្សនា​រថយន្ត HUMMER អំពី​ក្រដាសកាតុង​ខាងក្រោម​នេះ ៖

  
 





























Tag:
 រថយន្ត​
  HUMMER
© រក្សាសិទ្ធិដោយ thmeythmey.com