ជាតិ
កម្ពុជា​រកឃើញ​ហ្វូ​ស៊ី​ល គ្រំ និង​ខ្ស​ង ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ​
18, Sep 2017 , 4:21 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​រកឃើញ ហ្វូ​ស៊ី​ល គ្រំ និង​ខ្ស​ង​សមុទ្រ ដែលមាន​អាយុកាល​រាប់លាន​ឆ្នាំ ដែល​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ​។ អ្នកស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន​បាន​សន្និដ្ឋានថា ហ្វូ​ស៊ី​ល​ទាំងនេះ នឹង​ក្លាយ​របស់​បេតិកភណ្ឌ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​សំខាន់បំផុត​មួយ​។    


​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួងបរិស្ថាន បាន​រកឃើញ​ហ្វូ​ស៊ី​គ្រំ និង​ខ្ស​ង​សមុទ្រ ដែល​អាចមាន​អាយុកាល​ដ៏​ចំណាស់​រាប់លាន​ឆ្នាំមុន ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​នៃ​ខេត្តព្រះវិហារ​។      
 
​ថ្លែង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៃ​ក្រសួងបរិស្ថាន លោក លឹម វណ្ណ​ច័ន្ទ អនុប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​នៃ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការរកឃើញ​នេះ ក្រុមការងារ​បច្ចេកទេស​អាច​សន្និដ្ឋានថា ប្រទេស​កម្ពុជា​អាច​ធ្លាប់ជា​បាតសមុទ្រ​។ ទោះបី​កង្វះ​អ្នកជំនាញ​ហ្វូ​ស៊ី​ល​នេះ ដែល​មិនអាច​វាស់​អាយុកាល​ពិតប្រាកដ​នៅឡើយ​ក្តី ប៉ុន្តែ លោក​អាច​សន្និដ្ឋានថា ហ្វូ​ស៊ី​ល​នេះ​មាន​អាយុ​មិនតិចជាង​រាប់លាន​ឆ្នាំ​នោះទេ​។  

  
 
​បើតាម​លោក លឹម វណ្ណ​ច័ន្ទ ការរកឃើញ​ដុំ​ហ្វូ​ស៊ី​ល ដែលមាន​រាង​ជា​ដុំថ្ម​ផ្តុំ​ដោយ​ងាវ ឬ​គ្រំ​សមុទ្រ នឹងធ្វើ​ឲ្យ​ទីតាំង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ត្រូវបាន​សិក្សា​ធ្វើ​កំណាយ ដែល​ជំរុញ​ឲ្យ​មាន​សិក្សា​ស្វែងយល់​ពី​ប្រភេទ​សត្វ​ដែលមាន​ប្រវត្តិ​នៅ​ទីនោះ និង​បាន​ស្វែងយល់​អំពី​ទឹកដី​ដ៏​ចំណាស់​របស់​កម្ពុជា​៕      
 

 

Tag:
 បរិស្ថាន​
  គ្រំ​
  ​ខ្ស​ង
© រក្សាសិទ្ធិដោយ thmeythmey.com