ជាតិ
តើ​ប្រេត ជា​នរណា​?
18, Sep 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​នៅក្នុង​ជំនឿ​វិញ្ញាណ​និយម ប្រេត គឺជា​វិញ្ញាណ នៃ​ខ្មោចតៃហោង ខ្មោច​អនាថា និង​ខ្មោច​អបាយភូមិ (​ជា​ព្រលឹង​របស់​មនុស្ស ដែល​ប្រព្រឹត្ត​តែ​សេចក្តី​វិនាស​)​។ នៅក្នុង​សង្គមមនុស្ស​ជាទូទៅ បុគ្គល​ទាំងឡាយ​ដែល​ប្រព្រឹត្ត​នូវ​សេចក្តី​វិនាស រមែង​ត្រូវគេ​កត់សំគាល់ ថា​ជា​បុគ្គល ដែលមាន​វិញ្ញាណ​ប្រេត​គ្រប់គ្រង​សណ្ឋិត​។​



​ក្រោយមក គេ​កត់សម្គាល់ បុគ្គល​ទាំងនេះ ដោយ​ការនិយាយ​កាត់​ខ្លីៗ ហៅថា ប្រេត​រស់​។ ពពួក​ប្រេត​រស់​នេះ គេ​មាន​សំដៅ ទៅដល់​ជន​ដែល​ប្រព្រឹត្ត​តែ​សេចក្តី​វិនាស មានដូចជា​ពពួក​ចោរ ពួក​ជន​បោក ជន​ពាលា​អាវាសែ ប្រព្រឹត្ត​ខ្លួន​ខុស​ហើយ ត្រូវគេ​កម្ចាត់កំចាយ មិន​ឲ្យ​ចូល​ភូមិ ឬ​ជាម​នុស្ស​អនាថា ខ្ចាត់ព្រាត់​គ្មាន​ទីពឹង ហើយ​ដែល​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រសើរ ក្រៅពី​ការទារ​ស៊ី​តែ​ម្យ៉ាង​៕
 
​​ប្រភព​៖​អ្នកស្រី​កែវ ច័ន្ទបូរណ៍​

Tag:
 ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com