ជាតិ
ហេតុ​អី្វ​បានជា​ត្រូវ​បោះ​បាយបិណ្ឌ​តែ​ពេល​ងងឹត​មុន​ថ្ងៃ​រះ​?
18, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 
​អ្នកស្រុក​ជ្រើសរើស​ពេលនេះ ដោយ​មូលហេតុ​ច្រើនយ៉ាង ដូចជា មិន​ឲ្យ​អ្នកធ្វើ​បុណ្យ មានការ​រើសអើង​មុខមាត់ អ្នក​ដែល​មក​ទទួល​បុណ្យ មិន​ឲ្យ​ប្រេត​ភ័យ​ខ្លួន មិន​ហ៊ាន​បង្ហាញមុខ មក​ទទួល​បុណ្យ ឲ្យ​ប្រេត​មានឱកាស​មក​ទទួល​បុណ្យ​ហើយ អាច​ត្រឡប់​ទៅវិញ ចែក​បុណ្យ​ដល់​កូនចៅ​ក្រុមគ្រួសារ មុន​ថ្ងៃ​រះ​។

​លុះដល់​ពេល​ថ្ងៃ​រះ​ឡើង​ហើយ ប្រេត​ដែល​បានទទួល​បុណ្យ​គ្រប់គ្នា ក៏បាន​ទទួល​នូវ​ទឹកចិត្ត​ជ្រះថ្លា ដោយ​បុណ្យ ឈប់​វិលត្រឡប់ ទៅរក​ជីវិត​ប្រេត តទៅទៀត រួច​ក៏​នាំគ្នា​ទៅ​ចូលរួម​សាង​អំពើ​ល្អ កែខ្លួន​ជាម​នុស្ស​ល្អ រស់នៅ​ជាម​នុស្ស​ល្អ​នឹង​គេ ឡើងវិញ​ដោយ​សុខ​មង្គល​៕
 
​(​ប្រភព​៖​អ្នកស្រី​កែវ ច័ន្ទ​បូរ​ណ៌​)

Tag:
 បាយបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com