ជាតិ
តើ​គេ​ប្រារព្ធ​ការបោះ​បាយបិណ្ឌ​ដោយ​របៀប​យ៉ាងម៉េច​ខ្លះ​?
18, Sep 2017 , 9:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកមរតកកម្ពុជា
រូបភាពពីហ្វេសប៊ុកមរតកកម្ពុជា
ដោយ: ថ្មីៗ
​គេ​ប្រារព្ធ​ពិធី​បោះ​បាយបិណ្ឌ ដោយ​យក​កន្ទេល​ទៅ​ក្រាល នៅ​ជុំវិញ​របង​វត្ត​៨​ទិស ហើយ​មាន​ដាក់​តម្រៀប​ខ្ទះ​ធំៗ ឬ​កន្តាំង កញ្ជើ ល្អី ដើម្បី​ឲ្យ​អ្នកបុណ្យ ចែកទាន​ទៅតាម​សទ្ធា ដោយមាន​បោះ នំអន្សម នំ​បត់ នំ​ធ្មៃ ពំនូត​បាយ ឬ​អាហារ​គោក​ផ្សេងៗ ចូលទៅក្នុង​ខ្ទះ កញ្ជើ ល្អី កន្តាំង ដែល​តម្រៀប​ជា​ជួរ​ទាំងនោះ​។​



​ធ្វើបែបនេះ គឺ​ដើម្បី​ងាយស្រួល ឲ្យ​ប្រេត​អាច​លូក​ចាប់បាន​ដោយ​ដៃ កើប​យកទៅ​ផ្ទះ ចែក​ក្រុមគ្រួសារ​ផង ហើយ​មាន​របៀប​មិន​កំពប់​ចោល​ទទេៗ​ផង​។ ម្យ៉ាងទៀត គេ​ក្រាលកន្ទេល​ពីក្រោម កញ្ជើ ក​ន្ទាំ​ង​ទាំងនោះ គឺ​សម្រាប់​ទុក​ត្រង​អាហារ​កំពប់ ដើម្បី​ទុក​ចែក​ឆ្កែ​ឆ្មា​អនាថា ឲ្យ​បាន​ឆី​ព្រម​ផង ដោយ​ពុំមាន​ការប្រមាថ​ឲ្យ​សត្វ​នាំគ្នា​ឆី​អាហារ​ពី​ដី ដូច​ថ្ងៃ​ធម្មតាៗ​ដទៃទៀត​ឡើយ ព្រោះ​ថ្ងៃនេះ គឺជា​ថ្ងៃ​តំកើង​រាសី របស់​មនុស្ស​គ្រប់គ្នា រួមទាំង​សត្វ​ទាំងឡាយ ដែល​បម្រើ​គ្រួសារ​ក្នុងភូមិ​ផង​។​
 
​អ្នកស្រុក​ទាំងឡាយ​មានជំនឿថា គេ​មិនត្រូវ​ឲ្យ​កំពប់​បាយ​មួយ​គ្រាប់ ចោល​ទៅ​ដី​ទេ ព្រោះ​ជា​ភស្តុតាង​នៃ​ការមើល​ងាយ​ព្រះ​ម៉ែ ដែល​នាំ​ឲ្យ​អាប់រាសី​កូនចៅ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com